ព័ត៌មានជាតិ
ដឹងហើយ ភាគរយបេក្ខជន ជនជាតិដើមភាគតិច ប្រឡងបាក់ឌុប ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាជនជាតិដើមភាគតិច នៅ ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១ នេះ មានចំនួន ៣៤,៧៣ ភាគរយ។

លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅ រសៀលថ្ងៃទី ១៧ ខែធ្នូ នេះថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាជនជាតិដើមភាគតិច នៅ ខេត្តមណ្ឌលគិរី ខាងមុននេះ មានចំនួន ១៦៥ នាក់ ឬ ៣៤,៧៣ ភាគរយនៃបេក្ខជនសរុប ដោយមានស្រី ៩២ នាក់ ដែលមានតែជនជាតិភាគតិច ព្នង មួយតែប៉ុណ្ណោះ។
លោកបញ្ជាក់បន្ថែមថា ចំពោះបេក្ខជនសរុបមានចំនួន ៤៧៥ នាក់ មាន ស្រី ២៥៦ នាក់ ដោយចំនួនបេក្ខជនឆ្នាំនេះ ថយចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន។

លោក ទឹម សង្វាត បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ខេត្តរតនគិរី ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ មានចំនួន ២ មណ្ឌលប្រឡង នៅក្នុងទីរួមខេត្ត។ ក្នុងនោះមាន មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ខាងកើត ប្រើសម្រាប់ ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំណែកខាងត្បូង ប្រើសម្រាប់ ថ្នាក់វិទ្យាសាស្ត្រពិត។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី រូបនេះបានឱ្យដឹងបន្ថែមថា ជាគោលការណ៍មន្ទីរបានត្រៀមតាមអ្វីដែលក្រសួងអប់រំ និងក្រសួងសុខាភិបាល រួមទាំងអគារ និងសម្ភារអនាម័យមួយចំនួន ជារបស់សាលាខ្លះ និងការផ្ដល់ដោយក្រសួងខ្លះ។ ទាក់ទងទៅ នឹងការសម្រួលទីតាំងស្នាក់នៅ ដល់បេក្ខជន ដែលមកពីឆ្ងាយ ឬខ្វះខាតនោះ គឺ គណៈកម្មការ គ្រោងប្រជុំពិភាក្សានៅ ថ្ងៃចន្ទ ទី ២០ ខែធ្នូ ដើមសប្ដាហ៍ក្រោយ។
លោក ទឹម សង្វាត បានបញ្ជាក់ថា ទាក់ទងការសិក្សា ក្នុងបរិបទសម័យ កូវីដ-១៩ នេះ សិស្សានុសិស្សនៅ ខេត្តមណ្ឌលគិរី បានរៀនពីចម្ងាយតាមរយៈអនឡាន ទូរទស្សន៍ ក៏ដូចជាកម្មវិធី E-School ហើយសម្រាប់សិស្សដែលមិនមានឧបករណ៍សិក្សាពីចម្ងាយ គឺបានមកយកសន្លឹកឯកសារពីសាសា ចំនួន ២ ដងក្នុងមួយសប្ដាហ៍។ ក្រោយមកសិស្សបានចូលរៀនផ្ទាល់វិញ ចាប់តាំងពីខែកញ្ញា រហូតមក។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី ខាងលើបានផ្ដាំផ្ញើ បេក្ខជនទាំងអស់ បន្តខិតខំសិក្សា និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងកុំឱ្យមានបញ្ហានៅថ្ងៃប្រឡង ព្រោះ ចេះ ទើប ជាប់។
សូមបញ្ជាក់ផងដែរថាការប្រឡងឆ្នាំសិក្សា២០២០-២០២១ នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១ លើ ៧ មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ថ្នាក់វិទ្យាសាស្រ្ដ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្រ្ដសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្រ្ដខ្មែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


