ព័ត៌មានជាតិ
ទីតាំងស្ថិតក្នុង ខេត្តទាំង ៥ ដែលសិស្សប្រឡងបាក់ឌុបទៅសម្រាកឥតគិតថ្លៃ
ដើម្បីសម្រួលដល់ការស្នាក់នៅ របស់បេក្ខជនដែលមកពីស្រុក ឬតំបន់ឆ្ងាយៗហើយពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ រដ្ឋបាលតាមបណ្ដាខេត្តមួយចំនួន ព្រមទាំងមន្ទីរអប់រំ បានសម្រួល និងរៀបចំទីកន្លែងស្នាក់នៅដល់បេក្ខជន ដោយឥគិតថ្លៃ។

ទីតាំងស្នាក់នៅឥតគិតថ្លៃតាមបណ្ដាខេត្តខាងក្រោម៖
១. ខេត្តព្រះសីហនុ មាន ៥ កន្លែង សម្រាប់សិស្សប្រឡងនៅ មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ និងបឋមសិក្សា ហ៊ុន សែន វាលរេញ សិស្សដែលប្រឡងនៅមណ្ឌលនេះ អាចស្នាក់នៅផ្ទះសំណាក់ឡេងទ្រី ផ្ទះសំណាក់ពេជ្រចិត្តា ផ្ទះសំណាក់ម្លប់ត្រជាក់ចិត្ត និងផ្ទះសំណាក់សុខ ហាយ។
ចំណែកមណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព វិទ្យាល័យក្រុងព្រះសីហនុ និងអនុវិទ្យាល័យតេជោសែន កម្មករ ស្នាក់នៅ ផ្ទះសំណាក់គ្រូបង្រៀន។

២. ខេត្តកោះកុង មាន ១ កន្លែង
- សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ជាប់នឹបេនឡានចាស់។
៣. ខេត្តកំពង់ធំ មានទីតាំង ៤ កន្លែង
- មណ្ឌលបុរីកុមារ ជាប់វិទ្យាល័យកំពង់ធំ
- សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- មន្ទីរវប្បធម៌ជាតិ ក្នុងក្រុងស្ទឹងសែន
- ការិយាល័យយុវជន ជិតវិទ្យាល័យ ហ៊ុន សែន បាល័ង្ក

៤. ខេត្តបាត់ដំបង មានទីតាំង ៥ កន្លែង
- សាលាបឋមសិក្សា វត្តកំផែង
- សាលាបឋមសិក្សា ហ៊ុន សែន អូរចារ
- សាលាបឋមសិក្សា ជ្រៃកោង
- សាលាបឋមសិក្សា ព្រែកព្រះស្តេច
- សាលាបឋមសិក្សា ១៣មករា
៥. ខេត្តប៉ៃលិនមាន១កន្លែង
- ផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រៅពីនេះ នៅមានបណ្ដាខេត្តមួយចំនួន ទៀត ដែលរដ្ឋបាលខេត្តបានផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុក ឥតគិតថ្លៃសម្រាប់បេក្ខជន ប្រឡងបាក់ឌុប រយៈពេល ២ ថ្ងៃ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


