ព័ត៌មានជាតិ
ទីប្រឹក្សាជាន់ខ្ពស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បរិច្ចាគអំណោយដល់ពលរដ្ឋខ្វះខាត២៥គ្រួសារនៅស្រុកត្រាំកក់
លោក ណុប សុផាត ទីប្រឹក្សាជាន់ខ្ពស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងជាអគ្គនាយកក្រុមហ៊ុនដូនកែវ អ៊ិនវេស្មិន ម្ចាស់គម្រោងដីឡូតិ៍អភិវឌ្ឍន៍សហគមន៍ឃុំលាយបូរ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នេះ បានបរិច្ចាគអំណោយមួយចំនួនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៥គ្រួសារមកពី៥ភូមិក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។


ថ្លែងនៅក្នុងឱកាសនោះដែរ លោក ណុប សុផាត បញ្ជាក់ថា ត្បិតតែអំណោយនេះមិនអាចផ្គត់ផ្គង់ដោះស្រាយទុក្ខលំបាកជូនពលរដ្ឋខ្វះខាតទាំង២៥គ្រួសារនេះបានយូរអង្វែង តែក៏អាចជួយសម្រួលជីវភាពពួកគាត់បានមួយគ្រាៗដែរ។ ហើយទាំងអស់នេះគឺជាការបរិច្ចាគចេញពីទឹកចិត្តគាត់និងក្រុមការងារគម្រោងដីឡូតិ៍អភិវឌ្ឍន៍សហគមន៍ឃុំលាយបូរ ដើម្បីជួយសម្រាលបន្ទុកអាជ្ញាធរបានមួយចំណែកខ្លះ ទោះមិនបានគ្រប់គ្រួសារក្រីក្រក្នុងមូលដ្ឋានឃុំក៏ដោយ។
សូមបញ្ជាក់ថា អំណោយដែលលោក ណុប សុផាត ម្ចាស់គម្រោងដីឡូតិ៍អភិវឌ្ឍន៍សហគមន៍ឃុំលាយបូរប្រគាល់ជូនពលរដ្ឋខ្វះខាត់ទាំង២៥គ្រួសារនោះមាន មួយគ្រួសារៗ អង្ក២៥គីឡូ មី ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាសនិងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


