ព័ត៌មានជាតិ
បេក្ខជនមួយចំនួន សង្ឃឹមមុន ៧០ ភាគរយលើការប្រឡងបាក់ឌុបឆ្នាំនេះ
ស្របពេលដែលដែលដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិបញ្ចប់នៅរសៀលថ្ងៃទី ២៨ ខែធ្នូនេះ បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបមួយចំនួន បង្ហាញក្ដីសង្ឃឹម ៧០ ភាគរយ លើការធ្វើសំណេររបស់ខ្លួនថា នឹងជាប់ការប្រឡងឆ្នាំនេះ។

បេក្ខជន សឺ ឡាដា ប្រឡងនៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង មានសង្ឃឹម ៦០ ភាគរយ លើសំណេររបស់ខ្លួន ដោយប្រាប់ថា ខ្លួនធ្វើបានច្រើនលើវិញ្ញាសាដែលចេញដោយក្រសួង។
សិស្សប្រឡងបាក់ឌុបម្នាក់ទៀត ឈ្មោះ សុភ័ស ស្រីពេជ្រ មកពីវិទ្យាល័យផ្សារដើមថ្កូវ ក៏បានប្រាប់ថា ខ្លួនមានសង្ឃឹម ៧០ ភាគរយ ដោយសារតែមានលំហាត់មួយចំនួន គឺធ្លាប់ធ្វើ ហើយអាចធ្វើបាននៅពេលចេញលើវិញ្ញាសាប្រឡងនៅថ្ងៃចុងក្រោយនេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ដំណើរការប្រឡងរយៈពេល ថ្ងៃនេះ ដំណើរការទៅដោយរលួន រក្សាបាននូវរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ មានភាពស្ងប់ស្ងាត់ល្អ ទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង។
ក្រសួងអប់រំ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ មានបេក្ខជនអវត្តមានចំនួន ៤៤៣០នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១១៤ ១៨៣នាក់ នៅទូទាំងប្រទេស និងមានបេក្ខជន មានបញ្ហាសុខភាពចំនួន ៣៦នាក់។

ដំណើរការសំណេរនៅថ្ងៃទី ២នេះ មានពីរមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៤ ១៨៣នាក់ ស្រី ៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ចែកចេញជា ៤៦១៦ បន្ទប់។ បេក្ខជនអវត្តមានសរុបមានចំនួន ៤៤៣០នាក់ (គិតបូកទាំងអវត្តមានថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២១) ដែលស្មើនឹង ៣,៨៨ភាគរយ នៃបេក្ខជនសរុបទូទាំងប្រទេស៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


