ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការប្រឡងបាក់ឌុបថ្ងៃទី ២ ប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុបនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ដែលជាថ្ងៃទី ២ បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃនេះថា ជាទូទៅដំណើរការប្រឡងបាក់ឌុបថ្ងៃ ២៨ ធ្នូ ២០២១ នៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ និងមានការគោរពបទបញ្ញត្តិ ដោយបេក្ខជន និងគ្រប់ភាគីពាក់ព័ន្ធ តាមការគ្រោងទុក។
ដំណើរការទៅរលូនបែបនេះ ក៏ព្រោះតែមានកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួង-ស្ថាប័នចំនួន៧ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
លោក រស់ សុវាចា បានឲ្យដឹងទៀតថា បេក្ខជនប្រឡង នៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពនៅក្នុងអំឡុងពេលប្រឡង ក្នុងដំណើរសំណេរកាលពីព្រឹកមិញនេះ។ បញ្ហាសុខភាពរបស់បេក្ខជន រួមមាន៖ អាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួម បន្តការប្រឡងបាន។
សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ ២០២១នេះ ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី ២៧ និង២៨ ខែធ្នូ។ ការប្រឡងឆ្នាំនេះ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់។ ក្នុងនោះស្រីចំនួន ៦០ ៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួម ក្នុងដំណើរការប្រឡងមានចំនួន ៣១ ៤៣២នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


