ព័ត៌មានជាតិ
ការសម្ពោធបើកលក់ វីឡាធ្វីនផ្លើស បុរី ណាឌី
ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បុរី ណាឌី បានប្រកាសបើកលក់ប្រភេទវីឡាថ្មីដែលសម្រិតសម្រាំងឡើងកាន់តែពិសេសលើសពីវីឡាភ្លោះនៅក្នុងគម្រោងទី 1 របស់បុរី ណាឌីដែលមានឈ្មោះថា “វីឡាធ្វីនផ្លើស” នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នៅការិយាល័យលក់បុរី ណាឌី។ នៅក្នុងកម្មវិធីបើកលក់នេះ រយើងក៏មានរៀបចំនូវកម្មវិធីផ្សេងៗជាច្រើនរួមមាន វគ្គចែករំលែកអំពីអត្ថប្រយោជន៍នៃការជ្រើសរើសការរចនាទីធ្លា និងតំបន់រស់នៅដែលត្រឹមត្រូវ ការពិភាក្សាអំពីហុងស៊ុយ និងការណែនាំអំពីគម្រោងវីឡាធ្វីនផ្លើស បុរី ណាឌី។ កម្មវិធីនេះបានបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។ ដូច្នេះសម្រាប់លោកអ្នកដែលខកខានមិនបានមកចូលរួម អាចមកចូលរួមបាននៅថ្ងៃអាទិត្យ ទី១៦ នៅការិយាលក់បុរី ណាឌី ដែលមានទីតាំងនៅលើផ្លូវជាតិ ៦A បាន។

បុរី ណាឌីជាតំបន់ដែលប្រកបដោយប្រណិតភាព មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងជាគម្រោងដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថាជាគម្រោងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានការយកចិត្តទុកដាក់បំផុតនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន ជីស៊ីស៊ីគ្រុប។ បុរី ណាឌី មានភាពលេចធ្លោក្នុងការអភិវឌ្ឍន៍ជាមួយនឹងការរចនាទីធ្លា និងទេសភាពប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំឡើងដោយក្រុមស្ថាបត្យកម្មអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យគម្រោងទាំងមូលមានលេចធ្លោ និងខុសប្លែកពីគម្រោងដទៃ។

លោកអេរិច ប្រធានផ្នែកប្រតិបត្តិបុរី ណាឌីបានមានប្រសាសន៍ថា ជាមួយនឹងការសម្រិតសម្រាំងឡើងកាន់តែពិសេសលើសពីវីឡាភ្លោះនៅក្នុងគម្រោងទី 1 របស់បុរី ណាឌី លោកអ្នកនឹងបានឃើញវីឡាភ្លោះធ្វីនផ្លើសដែលមានទីធ្លាធំជាងមុន និងការបន្ថែមនូវឧបករណ៍ឆ្លាតវៃ និងសុវត្ថិភាព។ យើងចង់បង្ហាញអំពីអត្ថប្រយោជន៍នៃការរស់នៅជុំគ្នាជាមួយនឹងគ្រួសារទាំងមូលដោយសង្កត់ធ្ងន់ទៅលើសុវត្ថិភាពនៃគ្រួសារ។ វីឡាធ្វីនផ្លើស គឺជាជម្រើសដ៏ស័ក្ដិសមបំផុតក្នុងការសម្រួលដល់គ្រួសារខ្មែរដែលអាចបន្តរស់នៅជាមួយគ្នាច្រើនជំនាន់ដោយភាពសុខដុមរមនា។ ជាមួយនឹងវីឡាធ្វីនផ្លើស លោកអ្នកអាចទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យនៃការរស់នៅដ៏ប្រណីត្រដែលសុទ្ធតែបានរួមបញ្ចូលនៅក្នុងវីឡានេះដែល រួមមាននូវប្រព័ន្ធឆ្លាតវៃ ក៏ដូចជាសាលទទួលភ្ញៀវដ៏ធំទូលាយ កន្លែងទទួលទានអាហារ បន្ទប់គេងដល់ទៅ 5+1 និងផ្ទះបាយសម្រាប់ធ្វើបាប៊ីឃ្យូយ៉ាងពិសេសនៅជាន់ដំបូល ដែលជាទីកន្លែងសម្រាប់បង្កើតនូវការចងចាំដែលមិនអាចបំភ្លេចបាននៃការជួបជុំរបស់ក្រុមគ្រួសារអ្នក។

លោកអេរិច បានបន្ថែមថា “ការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិគួរតែជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ។ ដែលនេះជាហេតុផលមួយដែលធ្វើឲ្យយើងបានរួមបញ្ចូលនូវកន្លែងដាំរុក្ខជាតិលម្អផ្សេងៗសម្រាប់ឲ្យម្ចាស់គេហដ្ឋានណាឌីទាំងអស់បានរីករាយក្នុងការប្រើប្រាស់។ វីឡាធ្វីនផ្លើសរចនាឡើងដោយអនុញ្ញាតអោយពន្លឺធម្មជាតិអាចឆ្លុះចូលតាមបង្អួច និងរានហាលឯកជនដែលបំពាក់ដោយកញ្ចក់ ដើម្បីអោយលោកអ្នកទទួលបាននូវទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យទាំងនេះ។

លោកអេរិច បានបញ្ជាក់ថា ជាមួយនឹងការបើកលក់វីឡាភ្លោះធ្វីនផ្លើស បុរី ណាឌី នឹងក្លាយជាគម្រោងដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា នឹងផ្ដល់អោយលោកអ្នកបានស្គាល់អំពីការរស់នៅបែបថ្មីទាន់សម័យដែលប្រកបដោយផាសុកភាព និងសុវត្ថិភាព។ លោកក៏បានបន្ថែមទៀតថា ក្នុងនាមជាអ្នកអភិវឌ្ឍន៍ យើងតែងតែគិតគូអំពីការរស់នៅរបស់អតិថិជនជាចំបង យើងតែងតែគិតថាអតិថិជនរបស់យើងមិនត្រឹមតែទិញផ្ទះមួយខ្នងតែប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងរស់នៅសម្រាប់គ្រួសារទាំងមូល។ នៅពេលដែលយើងគិតគូអំពីការបន្ថែមនូវបទពិសោធន៍ថ្មីក្នុងការរស់នៅរបស់អតិថិជននៅក្នុងបុរីរបស់យើង យើងក៏បានសិក្សាអំពីការកាត់បន្ថយកង្វល់ និងទុក្ខកង្វល់របស់ពួកគេចំពោះបញ្ហាសុវត្ថិភាព។ វីឡាធ្វីនផ្លើស បុរី ណាឌីអាចអោយម្ចាស់ផ្ទះរស់នៅប្រកបដោយភាពរីករាយ ជាមួយនឹងភាពឆ្លាតវៃផងដែរ។

វីឡាធ្វីនផ្លើស បានបំពាក់ជាមួយនឹងឧបករណ៍ឆ្លាតវៃដើម្បីធានាទាំងសុវត្ថិភាព និងការរស់នៅប្រកបដោយប្រណិតភាពរបស់ម្ចាស់ផ្ទះ។ ក្នុងអំឡុងពេលសម្ពោធបើកលក់ គ្រប់អតិថិជនដែលទិញយូនីតណាមួយរបស់វីឡាធ្វីនផ្លើស នឹងទទួលបានការបញ្ចុះតម្លៃ 2%ភ្លាមៗ ជាមួយនឹងការផ្ដល់ជូននូវឧបករណ៍ឆ្លាតវៃមួយឈុត សម្រាប់បរិវេណក្នុងផ្ទះ និងក្រៅផ្ទះរួមមាន ប្រព័ន្ធទ្វារស្វ័យប្រវត្តិ សោរទ្វារឌីជីថល កាមេរ៉ាសុវត្ថិភាព ប្រព័ន្ធបិទបើកវាំងននស្វ័យប្រវត្តិ ប្រព័ន្ទវៃឆ្លាតបញ្ជាអំពូលភ្លើង ឧបករណ៍បញ្ជាវៃឆ្លាត ឧបករណ៍សុវត្ថិភាពចាប់យកការលេចធ្លាយហ្គាស ផ្សែង និងអគ្គីភ័យ នៅក្នុងផ្ទះបាយ។ វីឡាធ្វីនផ្លើសនឹងគម្រោងបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះនៅដើមឆ្នាំ ២០២៥។
សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
- BOREY NADI BY GC CITY : https://www.facebook.com/NADIBYGCC
- Phone Number/ Telegram: 096 606 6688





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ