ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ឱ្យបង្កើតគណៈកម្មការសុវត្ថិភាពសុខភាពសិក្សា តាមខេត្តក្រុង
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ ដាក់ចេញវិធានការ បង្កើតគណៈកម្មការសុវត្ថិភាពសុខភាពសិក្សា តាមខេត្តក្រុងដើម្បីបង្ការជំងឺកូវីដ១៩ នៅតាមគ្រឹះស្ថានសិក្សា។

ថ្លែងនៅក្នុង ទិវាអប់រំអន្តរជាតិ នៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកសូមដាក់ចេញនូវវិធានការ ត្រូវបង្កើតឱ្យមាន គណៈកម្មការសុវត្ថិភាពសុខភាពសិក្សា នៅតាមខេត្តក្រុង ហើយបង្កើតឱ្យមានគណៈកម្មការសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សាឲ្យមានការចូលរួមពីមណ្ឌលសុខភាព គ្រូបង្គោល និងគ្រូប្រចាំថ្នាក់។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ បានសូមឱ្យគ្រឹះស្ថានសិក្សាទាំងអស់ប្រុងប្រយ័ត្នអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារសុវត្ថិភាពអនាម័យដែលក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសគឺអនុវត្តនូវអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ បីកុំនិងការពារ។ សូមអនុវត្តនៅតាមតំបន់ណាដែលមានហានិភ័យខ្ពស់នូវការរៀនតាមបណ្ដុំ ដោយមិនត្រូវឲ្យចំនួនសិស្សលើសពី២០ ឬ២៥នាក់ឡើយ ដោយរក្សានូវគម្លាតឱ្យបានខ្ជាប់ខ្ជួន និងត្រូវរៀនផ្លាស់វេនគ្នា

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខាងលើ បានថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ ការប្រយុទ្ធប្រឆាំងកូវីដត្រូវបានជោគជ័យ ហើយដែលបានផ្ដល់អាទិភាពនៅក្នុងការចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ដែលអាចឲ្យយើងបើកសាលារៀនដំណើរការបាន។
លោកក៏សូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនៅក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្តល់ការអប់រំដល់សិស្សនៅក្នុងបរិបទនៃការផ្អាកដំណើរការសាលារៀន ហើយបានបញ្ចេញនូវគំនិតច្នៃប្រឌិតនៅក្នុងការបង្រៀនតាមបែបអេឡិត្រូនិច ការបង្រៀនតាមបណ្ដុំ ការបង្រៀនតាមខ្នងផ្ទះ ការបង្រៀនដោយប្រើសន្លឹកកិច្ចការ និងការបង្រៀនពីចម្ងាយ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ដៃគូអភិវឌ្ឍន៍ ដូចជាសហគមន៍ មាតាបិតា ដែលបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ជួយគាំទ្រដល់សាលារៀន ដើម្បីផ្ដល់នូវសម្ភារៈឧបទេស និងសម្ភារៈអនាម័យផ្សេងៗដើម្បីធានាបាននូវការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានបើកបវេសនាកាលថ្មី ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


