ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ៖ ស្តង់ដារអន្តជាតិ ISO/IEC 17011មានអត្ថប្រយោជន៍បំផុតសម្រាប់អ្នកប្រើប្រាស់
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វាយតម្លៃទទួលស្គាល់ (ក.ជ.វ.ទ.ស) បានថ្លែងថា ស្តង់ដារអន្តជាតិ ISO/IEC 17011 មានអត្ថប្រយោជន៍បំផុត សម្រាប់អ្នកប្រើប្រាស់ក្នុង និងក្រៅប្រទេស ទទួលបាននូវផលិតផល ឬទំនិញមានគុណភាព សុវត្ថិភាព និងផាសុខភាព តែម្ដង។ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធថ្លែងបែបនេះ ខណៈអញ្ជើញបើកកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់លើកទី ៤ នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួង។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអស់លោក-លោកស្រី ជាសមាជិកនៃក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសមាជិកលេខាធិកាដ្ឋាន នៃក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ ដែលសរុបចំនួន ៣៦រូប។ នេះជាកិច្ចប្រជុំលើកទី ៤ ក្រោយពីខកខានប្រជុំមួយរយៈពេលយូរ ចាប់តាំងពីឆ្នាំ ២០១៨ កន្លងមក ដោយ សារបញ្ហាកូវីដ-១៩។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងថា គោលបំណង នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់លើកទី ៤នេះ គឺដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព នៃកិច្ចដំណើរការការងារ និងបញ្ហាប្រឈមនានា ដែលអង្គភាពវាយតម្លៃទទួលស្គាល់ជាតិ បាននិងកំពុងជួបប្រទះ ក្នុងការអនុវត្តការងារវាយតម្លៃទទួលស្គាល់ ព្រមទាំងពិនិត្យ និងផ្តល់យោបល់ លើប្រព័ន្ធគ្រប់គ្រងគុណភាព របស់អង្គភាពវាយតម្លៃទទួលស្គាល់ជាតិ (នាយកដ្ឋានវាយតម្លៃទទួលស្គាល់) ដែលបានបង្កើតឡើងដោយអនុលោម តាមស្តង់ដារអន្តរជាតិ ISO/IEC 17011: 2017។
ជាក់ស្តែងកន្លងមក នាយកដ្ឋានវាយតម្លៃទទួលស្គាល់ បានខិតខំរៀបចំប្រព័ន្ធគ្រប់គ្រងគុណភាព (Quality Management System of Department of Accreditation_DA’s QMS) អនុលោមតាម ស្តង់ដារ ISO/IEC 17011: 2004 និងបច្ចុប្បន្ននាយកដ្ឋាន បានធ្វើបច្ចុប្បន្នភាព DA’s QMS របស់ខ្លួនអនុលោមតាមស្តង់ដារធ្វើ បច្ចុប្បន្នភាពថ្មី ISO/IEC17011: 2017 ដែលស្តង់ដារចាស់ ISO/IEC 17011: 2004 មានសុពលភាពអន្តរកាល ត្រឹមថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១។
ក្រោយពីធ្វើបច្ចុប្បន្ន ភាពប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ខ្លួន អនុលោមតាមស្តង់ដារ ដែលគណៈកម្មការនៃ ISO, CASCO (Council Committee on Conformity Assessment) បានធ្វើបច្ចុប្បន្នភាពទៅជា ISO/IEC 17011: 2017 រួចមក នាយកដ្ឋានបានអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព (DA’s QMS) នេះ ដោយចុះធ្វើការវាយតម្លៃទទួលស្គាល់ ដល់អតិថិជនរបស់ខ្លួនអនុលោមតាមនីតិវីធី នៃប្រព័ន្ធវាយតម្លៃ ទទួលស្គាល់ និងអនុលោមតាម Scheme នៃស្តង់ដារ ISO/IEC 17025: 2017 ដែលបានកំណត់ជា Working Document នៅក្នុង DA’s QMS នៃ Scope of Testing Laboratories ទៅលើក្រុមហ៊ុន SGS (Cambodia) Limited, Modern Testing Services (Cambodia) Ltd. និងមន្ទីពិសោធន៍ វិភាគគុណភាពទឹកនៃរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ (PPWSA) និងថ្មីៗនេះ នាយកដ្ឋានក៏បានធ្វើការវាយតម្លៃទទួលស្គាល់ដល់មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) លើ Scope ព្យាសកម្មផងដែរ។
ក្រោយពីទទួលបានការផ្តល់យោបល់ និងដំណើស្រាយពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ CANC នេះមក នាយកដ្ឋានវាយតម្លៃទទួលស្គាល់ នឹងរៀបចំយន្តការវាយតម្លៃទទួលស្គាល់ឲ្យមានដំណើរការលឿនទៅមុខ ស្របតាមគោល ការណ៍ណែនាំនៃស្តង់ដារអន្តជាតិ ISO/IEC 17011 ដូចបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត និងក៏ដូចបណ្តាប្រទេស នៅក្នុងពិភពលោកផងដែរ។
ប្រព័ន្ធវាយតម្លៃទទួលស្គាល់នេះ នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម “ការនាំចេញ នាំចូល” កាត់ បន្ថយនូវបែបបទ និងការចំណាយផ្សេងៗ កាត់បន្ថយរបាំងបច្ចេកទេសនៃ ការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយនូវរបាំងអនាម័យ និងភូតគាមអនាម័យ កាត់បន្ថយនូវការចំណាយលើការធ្វើធុរកិច្ច ព្រមទាំងកាត់បន្ថយ នូវការចំណាយលើវិស័យឧស្សាហកម្ម និងជំនួញ។
លោកទេសរដ្ឋមន្រ្តី ថ្លែងសង្កត់ធ្ងន់ថា បន្ថែមលើសនេះទៀត នឹងបានជួយសម្រួល ដល់អ្នកប្រើប្រាស់ក្នុង និងក្រៅប្រទេសឲ្យទទួលបាននូវផលិតផល ឬទំនិញមានគុណភាព សុវត្ថិភាព និងផាសុខភាព ដែលនេះជាការរួមចំណែក ចូលធ្វើសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន AEC ឲ្យបានពេញលេញ និងចូលរួមអនុវត្ត ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យទទួលបានជោគជ័យដូចបច្ចុប្បន្ននេះ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ