ព័ត៌មានជាតិ
សន្ទុះការនាំចេញដំឡូងមីនៅខេត្តឧត្តរមានជ័យ នៅខែមករា ដើមឆ្នាំនេះជាង ៨ ម៉ឺនតោន
ផលិតផលដំណាំដំឡូងមីរបស់ប្រជាកសិករនៅខេត្តឧត្តរមានជ័យកំពុងមានទីផ្សារ ខណៈការនាំចេញទៅប្រទេសថៃមានប្រមាណ ៨ ម៉ឺនតោន នៅខែមករា ដើមឆ្នាំ ២០២២។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅខែមករា ឆ្នាំ ២០២២ ដំឡូងមីរបស់កសិករនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបាននាំចេញទៅប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ក្នុងក្រុងសំរោង និងច្រកអន្តរជាតិជាំក្នុងស្រុកអន្លង់វែង មានចំនួន ៨ម៉ឺន តោន ខណៈពេញមួយឆ្នាំ២០២១ ការនាំចេញមានចំនួនតែជាង ២ សែនតោន (២៥៧,០១៤)។
លោកប្រធានមន្ទីរកសិកម្មបានថ្លែងបញ្ជាក់ថា ចំពោះតម្លៃដំឡូងមីក្នុងខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ គឺខុសគ្នាតិចតួច ដែលការខុសតម្លៃគ្នាតិចតួចនេះ គឺអាស្រ័យលើទីតាំងជិតឆ្ងាយ កន្លែងសៃឡូជិតគឺគេទិញបានថ្លៃបន្តិច ចំណែកទីតាំងសៃឡូនៅឆ្ងាយ គឺគេទិញបញ្ចុះតម្លៃតិចទៅដោយសារពាក់ព័ន្ធនឹងការដឹកជញ្ជូន។

លោកថា ដំឡូងមីសើមតម្លៃតម្លៃ ២៧០រៀល ទៅ ២៩០រៀល ក្នុង១គីឡូក្រាម ចំណែកដំឡូងមីស្ងួតតម្លៃ ៥៩០ រៀល ទៅ ៦១០ រៀល ក្នុង១គីឡូក្រាម ទៅតាមតំបន់ជិតឆ្ងាយដោយសារចំណាយលើការដឹកជញ្ជូន។
លោក សូត្រ ស៊ីសុខឃាង បានថ្លែងដោយការចាប់អារម្មណ៍ពីការកើនឡើងនៃទិន្នផលដំឡូងមីបើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ។ លោកថា ការកើនឡើងទិន្នផលដំឡូងមីឆ្នាំនេះ គឺដោយសារការផ្លាស់ប្តូរពូជ កន្លងមក កសិករមានបញ្ហាដោយសារជំងឺមូហ្សិកវាយលុកលើដំណាំដំឡូងមីទូទាំងប្រទេស កសិករដាំទៅធ្លាក់ទិន្នផល។

លោកប្រធានមន្ទីរបានថ្លែងយ៉ាងដូច្នេះទៀតថា តាមរយៈការសហការជាមួយអង្គការ GIZ នៅក្នុងតំបន់ បានធ្វើការដាំដុះពូជថ្មីដែលធន់នឹងការឆ្លងជំងឺមូហ្សិក បានដាំទៅលើកសិករឆ្នើម ដើម្បីឲ្យពួកគាត់ផលិតពូជលក់នៅក្នុងតំបន់ ហើយបច្ចុប្បន្ននេះគឺបានធ្វើគ្រប់កន្លែងទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ដើម្បីលក់ដើមចែកចាយទៅដល់កសិករនៅក្នុងតំបន់តាមស្រុកក្នុងខេត្តឧត្តរមានជ័យ។
លោកថា តាមរយៈការផ្លាស់ប្តូរពូជថ្មី KU៥០ និងពូជរ៉ាក់យ៉ង៧ រ៉ាក់យ៉ង៩ ហើយពូជដែលធនជាងគេគឺពូជ KU៥០ដែលធ្វើឲ្យកសិករចាប់អារម្មណ៍ បានផ្លាស់ប្តូរពូជដែលគាត់ដាំកន្លងមក ងាកមកដាំពូជ KU៥០ វិញ ធ្វើឲ្យគាត់មិនជួបបញ្ហាជំងឺឆ្លងមូហ្សិកធ្ងន់ធ្ងរ មិនថយគុណភាពចំណែកទិន្នផលបើប្រៀបធៀបជាមួយឆ្នាំកន្លងទៅគឺកើនឡើងច្រើន ហើយឆ្នាំក្រោយៗទៀតទិន្នផលនឹងកាន់តែកើនឡើង ដោយសារពូជដាំបានរីកសាយភាយនៅក្នុងខេត្តនឹងអាចនាំចេញទៅខេត្តផ្សេងៗ ហើយជំងឺមូហ្សិកក៏មានការថយចុះតាមរយះការផ្លាស់ប្តូរពូជ KU៥០ នេះដែរ៕
អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


