ព័ត៌មានជាតិ
គ្រឿងសម្អាងហួសសុពលភាពជាង២តោន ត្រូវសមត្ថកិច្ចរឹបអូស
កាលពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២០ កងកម្លាំងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រួមជាមួយនឹងកម្លាំងចម្រុះអន្តរក្រសួង បានចុះបង្ក្រាបទីតាំងស្ដុកគ្រឿងសម្អាងខូចគុណភាព២កន្លែង។


កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងមួយកន្លែង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដែលស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងនាំចូលមកពីប្រទេសកូរ៉េ ជាច្រើនមុនមិនមានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល ហើយផលិតទាំងនោះភាគច្រើនខូចគុណភាព និងហួសសុពលភាព។ ចំណែកឯកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច ក៏បានបន្តរកឃើញទីតាំងស្តុកទុកមួយកន្លែងទៀត ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលជាឃ្លាំងធំរក្សាទុកផលិតផលគ្រឿងសម្អាង ចំនួន៥៧មុខ ដែលនាំចូលពីប្រទេសកូរ៉េ ជាង២០តោន ដោយផលិតផលទាំងនោះជាង៩០% បានខូចគុណភាព ហួសសុពលភាព និងបានរកឃើញម៉ាស៊ីនសម្រាប់បោះពុម្ពសុពលភាពឡើងវិញ។ បច្ចុប្បន្នទីតាំងទាំងពីរ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងធ្វើការបិទទីតាំងជាបណ្ដោះអាសន្ន និងផលិតផលទាំងនោះនឹងត្រូវដកហូតទៅកម្ទេចចោល៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


