ព័ត៌មានជាតិ
បុណ្យចូលឆ្នាំចិន៣ថ្ងៃ មានភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុជាង៩ម៉ឺននាក់ កើនឡើងជាង១៣%
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរបានមកកម្សាន្ត នៅខេត្តព្រះសីហនុ មានចំនួនសរុប ៩២,៧៦២ នាក់ កើនឡើង ១៣.០៣% បើធៀបនឹងរយៈពេល០៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២១ កន្លងទៅ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុការកើនឡើងនៃភ្ញៀវទេសចរនេះ ដោយសាររដ្ឋបាលខេត្តក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការកែលម្អសោភ័ណភាពតំបន់ឆ្នេរមានដូចជា ការរៀបចំក្រាលថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការដាំស្មៅនិងដាំដើមឈើបន្ថែម ភ្លើងបំភ្លឺសាធារណៈ ព្រមទាំងការរៀបចំបន្ទប់ទឹកសាធារណៈសំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើប មានសោភ័ណភាព និងបរិស្ថានល្អ ដែលអាចទាក់ទាញភ្ញៀវទេចរណ៍និងអ្នកវិនិយោគចូលមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង។
ទន្ទឹមនឹងការមកកម្សាន្តក្នុងខេត្តព្រះសីហនុនេះដែរ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានបង្ហាញពីការពេញចិត្ត ចំពោះបន្ទប់ទឹកសាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រ ដែលរដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានខិតខំរៀបចំសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសប្រើប្រាស់ក្នុងឱកាសដំណើរកំសាន្តនាថ្ងៃឈប់សម្រាក។
សូមជម្រាបជូនថា បន្ទប់ទឹកសាធារណៈបច្ចុប្បន្នមានចំនួន០៩ទីតាំង នៅតាមបណ្ដោយឆ្នេរអូរឈើទាល២ ឆ្នេរអូរត្រេះ១ ឆ្នេរអូត្រេះ២ រហូតដល់ចំណុចដើមឈើចាំស្នេហ៍ ឆ្នេរជំទាវម៉ៅដោយទីតាំងបន្ទប់ទឹកនីមួយៗមានទំហំធំទូលាយ មានការបែងចែក បន្ទប់ទឹកស្រី-ប្រុស បន្ទប់ទឹកសំរាប់ជនពិការ កន្លែងលាងដៃ និងកន្លែងងូតទឹកដាច់ដោយឡែកពីគ្នា ដោយមានភាពងាយស្រួល និងប្រកបដោយអនាម័យ៕ អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


