ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ផ្លាស់ប្ដូរទីកន្លែងបំពេញការងារបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ៩កម្ភៈតទៅ
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្លាស់ប្ដូរទីកន្លែង បំពេញការងារជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ៩ ខែកម្ភៈ ឆ្នាំ ២០២២តទៅ ដើម្បីឲ្យក្រុមការងារសាងសង់ រុះរើអគាររដ្ឋបាលបច្ចុប្បន្ន សាងសង់អគារថ្មីមានលក្ខណៈស្តង់ដារ សក្តិសមជាខេត្តតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី ៤កម្ភៈនេះ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសាងសង់អគារ រដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ដើម្បីជួយសម្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ សក្តិសម ជាខេត្តតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
រដ្ឋបាលខេត្ត បានបន្តថា ក្នុងកិច្ចដំណើរការនៃការសាងសង់អគារ រដ្ឋបាលសាលាខេត្តព្រះសីហនុ ត្រូវប្រើប្រាស់រយៈពេលប្រមាណ ១៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃ ៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។
រដ្ឋបាលខេត្ត បានបន្តទៀតថា ដើម្បីឲ្យការសាងសង់ ទទួលបានជោគជ័យតាមការគ្រោងទុក ក្រុមហ៊ុនសាងសង់ នឹងរុះរើរងាររដ្ឋបាលសាលាខេត្តបច្ចុប្បន្ន ដើម្បីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី។ ដូចនេះរដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការផ្លាស់ប្តូរទីតាំង បំពេញការងារដ្ឋបាលប្រចាំថ្ងៃ និងការបម្រើសេវា ជូនប្រជាពលរដ្ឋជាបណ្តោះអាសន្ន ទៅទីតាំង ថ្មីស្ថិតនៅផ្លូវលេខ១០៣២ ភូមិ ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះតទៅ។
បើតាមលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អគារសាលាខេត្តថ្មីនេះ មានកម្ពស់ ៤ជាន់ និងមានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េហើយ ចំពោះស្ថាបត្យកម្មនៃអគារ គឺយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


