ព័ត៌មានជាតិ
អតីតទាហានស័ក្ដិ ៤ កន្លះ សាងកំហុស ស្នើសុំកុំផ្តាច់ប្រាក់ខែដោយសារជីវភាពខ្វះខាត
អតីតយោធាម្នាក់ រួមនឹងក្រុមគ្រួសារ ដែលមានប្រវត្តិបញ្ជាក់អំពីស្នាដៃការងារពាក់ព័ន្ធការឡើងប្រយុទ្ធជាច្រើនគោលដៅតាំងពីឆ្នាំ ១៩៨៥ កំពុងប្រឈមសេដ្ឋកិច្ចគ្រួសារដែលមានកូនប្រុសម្នាក់ពិការជើង ដោយគ្រោះថ្នាក់ចរាចរនិងភរិយាក៏ធ្លាក់ខ្លួនពិការភ្នែកគ្មានមុខរបរ បានស្នើសុំ សម្តេចតេជោហ៊ុន សែន ជួយពិនិត្យនិងផ្តល់ប្រាក់ខែឲ្យក្រុមគ្រួសារពួកគាត់ឡើងវិញ។

លោកជី កុសល់អាយុ ៥៥ ឆ្នាំរស់នៅភូមិកម្មករ ឃុំស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ជាអតីតទាហានស័ក្ដិ៤កន្លះបានរៀបរាប់ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៧ខែកុម្ភ:នេះថា រូបលោកត្រូវបានក្រសួងផ្តាច់ប្រាក់ខែតាំងពីខែតុលាឆ្នាំ២០២០ រហូតដល់ខែមករាឆ្នាំ២០២២ ដោយសារតែលោកមានកំហុសនៅក្នុងអង្គភាព។




លោកជី កុសលបានបន្តថា ដោយសារតែជីវភាពមានការខ្វះខាតពីមួយថ្ងៃទៅមួយថ្ងៃ លោកដាច់ចិត្តផ្តល់បទសម្ភាសជាមួយកម្ពុជាថ្មីក្នុងគោលបំណងស្នើសុំដល់ សម្តេចតេជោហ៊ុន សែន មេត្តាពិនិត្យលើកំហុសឆ្គងរបស់លោក និងស្នាដៃបំរើការងារបស់លោកកន្លងទៅ ដើម្បីសុំឲ្យ សម្តេច មេត្តាជួយបើកប្រាក់ខែឲ្យលោកឡើងវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារដែលកំពុងប្រឈមការខ្វះខាត ខណៈបច្ចុប្បន្នលោកមានម៉ូតូចាស់១គ្រឿង ដើម្បីរត់ឌុបជួនបានជួនអត់។
លោកបន្តថា ចំពោះកំហុសឆ្គង លោកទទួលស្គាល់ហើយក៏បានសុំអធ្យាស្រ័យអភ័យទោសពី សម្តេច ដោយសារតែល្ងង់មួយពេលដែលលោកចង់បានស័ក្ដិពេក ក៏បានកែឯកសារតម្លើងស័ក្ដិដោយខ្លួនឯងពីស័ក្ដិ ៤ កន្លះទៅជាស័ក្ដិ ៥ ទើបថ្នាក់លើចោទថាបានក្លែងឯកសារ និងបានបញ្ឃប់ការងារលោកតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


