ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់ចង់សង់អគារ សារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោក
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ មានបំណងចង់បានអគារសារមន្ទីរមីនមានលក្ខណៈរាងគ្រាប់មីនធំជាងគេនៅលើពិភពលោក ដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្វែងយល់រៀនសូត្រ អំពីមរតកសង្គ្រាម និងអត្ថន័យ នៃសន្តិភាពពេញលេញនៅកម្ពុជា។

ការលើកឡើងរបស់លោក ហេង រតនា ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ក្នុងឱ្យកាសជួបពិភាក្សាជាមួយក្រុមប្រឹក្សាយោបល់ជប៉ុនរបស់ JICA ក្នុងការសិក្សាស្រាវជ្រាវវាយតំលៃតម្រូវការ និងរូបរាងអាគារផេ្សងៗដែលត្រូវសាងសង់ទាំងនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។

តាមរយៈទំព័រហ្វេប៊ុកផ្លូវការនៅថ្ងៃនេះ លោកអគ្គនាយកស៊ីម៉ាក់បានសរសេរថា៖ “ចង់បានអគារសារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោក សម្រាប់បង្ហាញពិភពលោកថា សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកសន្តិភាពបានដឹកនាំកម្ពុជាពីប្រទេសមានគ្រាប់មីនប្រឆាំងមនុស្សច្រើនជាងគេលើលោក មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយនៅចុងឆ្នាំ២០២៥ និងបន្សល់ទុកតែអគាររាងគ្រាប់មីនធំបំផុត ដើម្បីយុវជនជំនាន់ក្រោយស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម និងអត្ថន័យនៃសន្តិភាពពេញលេញនៅកម្ពុជា”។

នៅក្នុងឱកាសពិភាក្សានោះ លោកអគ្គនាយកស៊ីម៉ាក់បាន បង្ហាញគ្រាប់មីនដែលបានដោះបន្សាបរួច និងសម្រាប់ទុកឱ្យហ្វឹកហ្វឺនដល់ក្រុមវិស្វករជប៉ុនឱ្យយល់ពីទ្រង់ទ្រាយសំណង់ផងដែរ។
“កម្ពុជាថ្មី” បានព្យាយាមសាកសួរព័ត៌មានលោក ហេង រតនា បន្ថែម ពាក់ព័ន្ធនឹងការសាងសង់អគារសារមន្ទីរខាងលើនេះដែរ តែមិនអាចទាក់ទងបាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


