Connect with us

ព័ត៌មានជាតិ

អគ្គនាយកស៊ីម៉ាក់ហាមពលរដ្ឋយកគ្រាប់មិនទាន់ផ្ទុះធ្វើស្លាកសញ្ញាព្រំដី

បានផុស

នៅ

​លោក ហេង​ រតនា ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់​ បាន​ហាមប្រាម​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ សូមកុំ​យក​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ​ពី​សង្គ្រាម ​ទៅប្រើ​ប្រាស់​ជា​ស្លាក​សញ្ញា​ព្រំដី​ព្រោះ​វា​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង​និង​អ្នកដទៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហាម​ប្រាម​របស់លោក​អគ្គនាយក​ស៊ីម៉ាក់​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​សង្កេតឃើញ​មាន​ប្រជាពល​រដ្ឋ​មួយចំនួន​ បាន​យក​គ្រាប់​មិនទាន់​ផ្ទុះ​ប្រើប្រាស់​ជា​ស្លាក​សញ្ញា​ព្រំដី​ក្នុងគោលបំណង​ដើម្បី​ការពារ​ដី​របស់ខ្លួន​កុំ​ឱ្យគេ​ទន្ទ្រាន​កាន់កាប់​។​

តាមរយៈ​ទំព័រ​ហ្វេស​ប៊ុ​ក​របស់លោក ហេង​ រតនា ​បានសរសេរថា «កុំ​ប្រើប្រាស់​ស្លាក​សញ្ញា​ព្រំដី​និង​ការបង្កា​ហានិភ័យ​ផ្សេងៗ ដោយ​យក​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ​ពី​សង្គ្រាម​មក​ធ្វើ​ដូច​ក្នុង​រូបភាព​បែបនេះ អាច​នាំមក​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់ខ្លួន​ឯង​ទៅវិញ​ទេ​»​។​

លោក​អគ្គនាយក​ស៊ីម៉ាក់​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ពេល​ឃើញ​សំណល់​គ្រាប់​មិនទាន់ផ្ទុះ​ពី​សង្គ្រាម​ឬ​គ្រាប់មីន​ សូម​ទំនាក់ទំនង​និង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋានឬ​កងកម្លាំង​នគរបាល​មូលដ្ឋាន ឬ​កម្លាំង​ជំនាញ​ស៊ីម៉ាក់ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់មីន​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ឱ្យបាន​ទាន់​ពេលវេលា និង​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

ថ្មីៗ​នេះ​អង្គភាព​ស៊ីម៉ាក់​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​បន្ទាប់ពី​បញ្ចប់​ការ​បោសសំអាត​គ្រាប់មីន​ប្រឆាំង​មនុស្ស​នៅ​ចុងឆ្នាំ​២០២៥​ខាងមុខ​។ ​ថ្វី​ត្បិត​កម្ពុជា​អាច​បញ្ចប់​ភារកិច្ច​បោសសំអាត​គ្រាប់មីនប្រឆាំង​មនុស្ស​ស្របតាម​អណ​តិ្ត​របស់​អនុសញ្ញា​អន្តរជាតិ​អូ​តា​វ៉ា​នៃ​ការហាម​ប្រា​មការប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ត្រឹម​ចុងឆ្នាំ​២០២៥ ប៉ុន្តែ​មាន​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ដទៃទៀត​ដូចជា​គ្រាប់បែក​ចង្កោម គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ និង​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ​ផ្សេងៗ​ទៀតទាមទារ​ពេលវេលា​និង​អង្គភាព​ស៊ីម៉ាក់​បន្ត​ភារកិច្ច​បោស​សំអាត​កាកសំណល់​យុទ្ធភណ្ឌសង្គ្រាម​ទាំងនោះ​បន្តទៀត​។​

យោងតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥​បាន​ឲ្យ​ដឹងថា​នៅ​កម្ពុ​ជាមាន​ផ្ទៃដី​សង្ស័យ​មាន​ផលប៉ះពាល់​ដោយសារ​មីន​គ្រាប់​បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង​១៩៧០​គីឡូម៉ែត្រ​ការ៉េ​ក្នុងនោះ​ប្រមាណ ៨៧៧​គីឡូម៉ែត្រ​ការ៉េជា​ដី​មាន​ផលប៉ះពាល់​ខ្ពស់​ដោយសារ​មីន​៤៩៩​គីឡូ​ម៉ែត​ការ៉េជា​ដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង៣៣​គីឡូម៉ែត្រ​ការ៉េ​ជា​ដី​មាន​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

ផ្ទៃដី​សង្ស័យ​មាន​ផលប៉ះពាល់​ដោយសារ​មីន​គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង១៩៧០​គីឡូម៉ែត្រ​ការ៉េ​នេះ​គ្រោង​នឹងត្រូវ​ការ​ថវិកា​ប្រមាណ​ជាង៤០០​លាន​ដុល្លារ​ស​ម្រា ប់​បោ​សំអាត​រយៈពេល​ពី​ឆ្នាំ ២០១៨ដល់​ឆ្នាំ​២០២៥​ខាងមុខ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម