ព័ត៌មានជាតិ
អាជ្ញាធរអេដស៍ នឹងចែកស្រោមអនាម័យដោយឥតគិតថ្លៃក្នុងទិវានៃក្តីស្រលាញ់
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលហៅកាត់ថា (NAA)សហការជាមួយអង្គការដៃគូនានានឹងរៀបចំប្រារព្វទិវានៃក្តីស្រលាញ់ នៅថ្ងៃទី ១៣ ខែកម្ភៈ ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយដល់យុវវ័យបានដឹង និងចេះការពារខ្លួនចៀសផុតពីការឆ្លងជំងឺអេដស៍។

លោក ឈិម ឃិន ដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដស៍ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២កម្ភៈថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីការបង្ការមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ ផ្តោតទៅលើក្រុម ប្រឈមមុខខ្ពស់ និងជាពិសេសក្រុមយុវវ័យ ដើម្បីកាត់បន្ថយការចំលងមេរោគអេដស៍ ។

លោកបានបន្តថា នៅក្នុងកម្មវិធីនោះក៏មានដាក់តាំងប៊ូតមួយចំនួនផងដែរ ដើម្បីធ្វើការចែកស្រោមអនាម័យនិងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយឥតគិតថ្លៃជួនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវក៏ដូចជាផ្សព្វផ្សាយនូវចំណេះដឹងទាក់ទិននឹងវិធីការពារខ្លួនកុំឱ្យឆ្លងជំងឺអេសដ៍ ពិសេសយុវវ័យកុំមានការភ្លើតភ្លឺននៅក្នុងទិវានៃក្តីស្រលាញ់១៤កម្ភៈ ព្រោះវាជាថ្ងៃបុណ្យរបស់បរទេសមិនមែនជាថ្ងៃបុណ្យរបស់ខ្មែរទេ។
គួរបញ្ជាក់ថា ក្រៅពីមានការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ក៏មានក្រសួងចំនួន៣ រួមមាន ក្រសួងសុខាភិបាល ក្រសួង សុខាភិបាលក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានណែនាំដល់យុវវ័យ និងសិស្សត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពីវប្បធម៌ ប្រពៃណីដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ ទំនៀមទម្លាប់នាំចូលពីក្រៅដើម្បីបន្ស៊ី និងសម្របទៅតាមបរិបទ នៃសង្គមរបស់ខ្លួនក្នុងគោលដៅរក្សាការពារឲ្យបាននូវតម្លៃ និងឧត្តមភាព នៃវប្បធម៌ជាតិដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


