ព័ត៌មានជាតិ
កម្ពុជា-តួកគី ប្តេជ្ញាសម្រេច ១ពាន់លានដុល្លារអាមេរិក ក្នុងពាណិជ្ជកម្មទ្វេភាគី
កម្ពុជា-តួកគី ប្តេជ្ញាសម្រេចឱ្យបានដល់គោលដៅចំនួន១ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងលោក Mevlut Çavusoglu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើទស្សនកិច្ច នៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមព័ត៌មានពីក្រសួងការបរទេសបានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាជាផ្លូវការជាមួយលោក Mevlut çavusoglu ហើយភាគីទាំងពីរបានសម្ដែងនូវសេចក្តីរីករាយចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមក និងបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី៣ សំដៅស្វែងរកសកម្មភាពជាក់ស្ដែង ដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យស្របតាមសក្តានុពលសេដ្ឋកិច្ចដែលមាននៅក្នុងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្តតាមរយៈកិច្ចប្រជុំជាញឹកញាប់រវាងធុរកិច្ចជន ជាពិសេសកិច្ចប្រជុំនាពេលថ្មីៗនេះ រវាងគណៈប្រតិភូនៃក្រុមការងារការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសភាពាណិជ្ជកម្មកម្ពុជា និងសមភាគីតួកគី ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ។ ក្នុងន័យនេះ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសទាំងពីរនាពេលខាងមុខ។
រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ និងបានសម្តែងឆន្ទៈយ៉ាងមុះមុតក្នុងការស្វែងរក ក៏ដូចជាពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ សមស្របទៅនឹងសក្តានុពលនៃប្រទេស ទាំងពីរក្នុងវិស័យពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណង ថាមពល កសិកម្ម ជួសជុលនិងថែទាំ ទេសចរណ៍ និងការដោះមីន។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែង នូវសេចក្តីរីករាយចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមក។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


