ព័ត៌មានជាតិ
តំបន់ប្រវត្តិសាស្រ្តដើមពោធិ៍ ទុំទាវ គ្រោងអភិវឌ្ឍន៍ជា រមណីយដ្ឋានប្រវត្តិសាស្ត្រ
រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមីនានេះ បង្ហាញថា តំបន់ប្រវត្តិសាស្រ្តដើមពោធិ៍ ទុំទាវ នឹងត្រូវរៀបចំអភិវឌ្ឍន៍ កែលម្អ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

រដ្ឋបាលខេត្តត្បួងឃ្មុំ បានឱ្យដឹងថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន កាលពីចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ សិក្សាអំពីទីតាំងប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវសិក្សារៀបចំទីតាំងប្រវត្តិសាស្រ្តមួយនេះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋមកទស្សនាកម្សាន្ត និងសិក្សាពីប្រវត្តិសាស្ត្រ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ដោយជំហានដំបូងត្រូវសិក្សាធ្វើរបងព័ទ្ធជុំវិញ និងដាំកូនឈើបន្ថែមលើបរិវេណដើមពោធិ៍ប្រវត្តិសាស្ត្រមួយនេះ ក្នុងនោះក៏ត្រូវរៀបចំឱ្យមានបង្គន់អនាម័យផងដែរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បន្តថា ទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវនេះ គឺជាទីតាំងប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ ប៉ុន្តែដោយកន្លងមកយើងមិនទាន់បានរៀបចំឱ្យមានសោភ័ណភាពល្អ ហើយម្យ៉ាងភ្ញៀវទេសចរមួយចំនួនមិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឱ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង។ ប៉ុន្តែចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្តនឹងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវដ៏ធំមួយ ដែលគេឱ្យឈ្មោះថា ដើមពោធិ៍អ្នកតាក្រហម-ក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។ ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវ ត្រូវបានប្រជាពលរដ្ឋមានការចាប់អារម្មណ៍ចង់ឃើញ និងស្គាល់ ដោយបានចូលទៅទស្សនាជាបន្តបន្ទាប់ ពិសេសប្រជាពលរដ្ឋពីបណ្ដាខេត្តនានា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


