ព័ត៌មានជាតិ
លួចដឹកឈើប្រណិតពីកំពង់ធំ បំណងយកមកលក់នៅភ្នំពេញ ត្រូវមន្ត្រីជំនាញបង្ក្រាបបាន
ឈើប្រណិតដែលឈ្មួញលួចដឹក តាមរថយន្តធុនទេសចណ៍មួយគ្រឿងចេញពីខេត្តកំពង់ធំ ត្រូវបានមន្ត្រីជំនាញបង្ក្រាប ខណៈពេលដែលឈ្មួញប្រុងយកមកលក់ ឲ្យដេប៉ូឈើនៅម្តុំច្រាំងបាក់ នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យកម្ពុជាថ្មីដឹងថា ប្រតិបត្តិការនេះដឹកនាំដោយរូបលោកផ្ទាល់ រួមទាំងមន្ត្រីរបស់លោក នាព្រឹកថ្ងៃទី ១៥ ខែមីនានេះ។ លោក អ៊ុន វណ្ណារិទ្ធ បានបន្ថែមថា នៅព្រឹកនេះឈ្មួញបានដឹកឈើ ប្រភេទសុក្រំចំនួន ១៦កំណាត់ ប្រហែល ២ម៉ែត្រគូប តាមរយៈរថយន្តម៉ាកហៃលិនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២P ៥១៤៨ ចេញពីខេត្តកំពង់ធំដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើឆ្ពោះមកទំលាក់ នៅដេប៉ូឈើលេខ ២៥ ផ្លូវ ៣៦៩(ច្រាំងបាក់) សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្ទាក់ឃាត់សាកសួរ។ ភ្លាមៗនោះ អ្នកបើកបររថយន្ត បានរត់គេចបាត់បន្សល់ទុកតែរថយន្ត និងឈើប្រភេទលេខ ១ ក្នុងរថយន្ត។
លោក អ៊ុន វណ្ណារិទ្ធ បានបញ្ជាក់ថា មកដល់ម៉ោង ៩ព្រឹកថ្ងៃដដែលនេះ ទាំងរថយន្ត និងឈើ ត្រូវបានបញ្ជូនទៅកាន់ទីតាំងរដ្ឋបាលព្រៃឈើភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា ចាប់តាំងពីរាជរដ្ឋាភិបាល ធ្វើការរឹតបន្តឹងពីការកាប់ទន្ទ្រាន និងបំផ្លាញព្រៃឈើមក គឺឈ្មួញរកស៊ីដឹកឈើ បានផ្អាកសកម្មភាពរហូតមកដល់ព្រឹកថ្ងៃទី ១៥ ខែមីនានេះ ពួកគេបានលបដឹកចេញខេត្តកំពង់ធំ បំណងយកលក់នៅទីតាំងដេប៉ូឈើច្រាំង តែត្រូវមន្ត្រីជំនាញធ្វើការបង្រ្កាបបាន៕
អត្ថប៖ នរា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


