ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តល់ទិសដៅយុទ្ធសាស្ត្រ ៩ ចំណុច សម្រាប់បន្តអនុវត្តន៍ភារកិច្ចចំពោះមុខ ជាពិសេសដើម្បីបម្រើរាស្ត្រ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានផ្តល់ទិសដៅយុទ្ធសាស្ត្រ សម្រាប់បន្តអនុវត្តន៍ភារកិច្ចចំពោះមុខចំនួន ៩ ចំណុច គឺដើម្បីការបម្រើសេវាសាធារណៈជូនពលរដ្ឋនៅគ្រប់ថ្នាក់មូលដ្ឋាន គឺជាកត្តាសំខាន់បំផុត សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅហ្នឹងកន្លែង។
ក្នុងនោះលោកជំទាវ ក៏បានលើកទឹកចិត្តមន្ត្រីមូលដ្ឋាន ត្រូវបន្តធ្វើអំពើល្អ និងធ្វើជាមន្ត្រីគម្រូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាជនឲ្យកាន់តែប្រសើរថែមទៀត។ លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈដែលអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២។
ផ្អែកលើបញ្ហាប្រឈមជាសកលខាងលើនេះ និងផ្អែកតាមទិសដៅការងារឆ្នាំ ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនេះ លោកជំទាវ ម៉ែន សំអន បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗ សម្រាប់អនុវត្តបន្តចំនួន ៩ចំណុច រួមមាន៖ ទី១. ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទី២. ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទី៣. ការគ្រប់គ្រង ធនធានធម្មជាតិ និងការដោះស្រាយ វិទាទដីធ្លី ទី៤. ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ទី៥. ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទី៦. ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ទី៧. ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ទី៨. ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងទី៩. ការពង្រឹងរបៀបរបបការងារ។
សូមបញ្ជាក់ថា អង្គសន្និបាតបានដំណើរទៅរយៈពេលពេញ ១ថ្ងៃ និងបានពិភាក្សា ដោយទទួលបាននូវធាតុចូលដ៏សំខាន់ៗ ព្រមទាំងដាក់ចេញ នូវទិសដៅសម្រាប់ អនុវត្តក្នុងឆ្នាំបន្ទាប់ ក្នុងនោះ អង្គសន្និបាតក៏បានធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទចំនួន ៤ រួមមាន ៖ ទី១ ការងារភូមិ-ឃុំ មានសុវត្ថិភាព ចរាចរណ៍ និងគ្រឿងញៀន ទី២. ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី៣. ការងារអនាម័យជនបទ និងទី៤. ការងារផ្តល់សេវានៃការិយាល័យ ចក្រ ចេញចូលតែមួយ ។
លោកជំទាវ ក៏បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជា បន្តបន្ទាប់ ជាពិសេស ការចូលរួម ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់ រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ