ព័ត៌មានជាតិ
មន្រ្តី ក.ប.ប ខេត្តកោះកុង ៖ បណ្តាស្ថានីយ-ដេប៉ូលក់ប្រេងឥន្ធនៈ រក្សាបរិមាណ និងគុណភាពបានល្អ
ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប.)ប្រចាំខេត្តកោះកុង បានអះអាងថា បណ្តាស្ថានីយប្រេង និងដេប៉ូលក់ប្រេងឥន្ធនៈក្នុងខេត្ត បានរក្សាតម្លៃ បរិមាណ និងគុណភាព។ ករណីរកឃើញមានការប្រព្រឹត្ត នឹងត្រូវអនុវត្តតាមច្បាប់គ្មានការអនុគ្រោះឡើយ។
ខណៈតម្លៃប្រេងសាំង កំពុងតែហក់ឡើងថ្លៃខ្ពស់ ព្រោះតែវិបត្តិរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះ បញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ ត្រូវបានពលរដ្ឋអ្នកប្រើប្រាស់ បង្ហាញក្តីបារម្ភផងដែរអំពីបរិមាណ និងគុណភាព មិនគ្រប់ត្រឹមត្រូវតាស្តង់ដារកំណត់ ដោយក្រសួងពាណិជ្ជកម្ម។
លោក ហ៊ុយ ភារម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង បានដឹងរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២នេះថា សម្រាប់ខែមីនានេះ នៅមិនទាន់មានគោលការណ៍ ពីថ្នាក់ដឹកនាំឲ្យចុះពិនិត្យអង្កេតពីតម្លៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈនៅឡើយទេ ដែលទូទៅ ៣ទៅ ៤ខែ មានគោលការណ៍ពិនិត្យម្តង។
បើតាមលោក ហ៊ុយ ភារម្យ ចុងខែកុម្ភៈ ថ្មីៗនេះ មន្រ្តីរបស់លោក បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បានចុះពិនិត្យតាមដានតម្លៃបរិមាណ និងគុណភាពនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ព្រមទាំងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ១០ទូទាំងខេត្ត ពោលរកឃើញថា បានរក្សាតម្លៃបរិមាណ ក៏ដូចជាគុណភាពបានល្អប្រសើរ ពុំទាន់រកឃើញថា ខុសលក្ខណៈបច្ចេកទេសទេ។ ប្រសិនបើរកឃើញថា ម្ចាស់ស្ថានីយ ឬដេប៉ូប្រេង ណាប្រព្រឹត្តខុសច្បាប់ នឹងត្រូវផាកពិន័យគ្មានការអនុគ្រោះ នោះទេ។
លោកប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរំលឹកថា កាលពីចុងឆ្នាំ ២០ ២១ មន្រ្តីរបស់លោកធ្លាប់ រកឃើញស្ថានីយប្រេងឥន្ធនៈ ប្រមាណជា ៥កន្លែង ហើយរងការពិន័យជាទឹកប្រាក់ផងដែរ ហើយពួកគាត់ ក៏បានចូលរួមកែប្រែកំហុសឆ្គងមកត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសល្អឡើងវិញ។
តែទោះយ៉ាងណា មន្រ្តីជំនាញ ក៏បានអំពាវនាវដល់ពលរដ្ឋ អ្នកប្រើប្រាស់ផ្តល់ព័ត៌មានលម្អិត ករណីសង្ស័យថា ស្ថានីយប្រេង ឬដេប៉ូប្រេងឥន្ធនៈ ធ្វើអាជីវកម្មលក់កឹបកេងបរិមាណ ឬបន្លំអំពីគុណភាពមកកាន់សាខាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ដើម្បីមានវិធានការទាន់ពេលវេលា។
មន្រ្តីជំនាញ មានភារកិច្ចតួនាទីចុះអនុវត្តច្បាប់ និងយន្តការដែលចាំបាច់ ដើម្បីចូលរួមចំណែក ក្នុងការបង្កើតបរិយាកាសអាជីវកម្ម ដែលការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាការធ្វើឡើងនូវកិច្ចប្រកួតប្រជែងអាជីវកម្មដោយយុត្តិធម៌។ ដូច្នេះអតិថិជន និងអាជីវកម្ម អាចប្រាស្រ័យទាក់ទងគ្នាដោយមានទំនុកចិត្ត៕
អត្ថបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


