ព័ត៌មានជាតិ
អាកាសយានដ្ឋានបាត់ដំបង គ្រោងស្ដារឡើងវិញទៅជាលំដាប់ 4C ក្រោយទុកចោលជាង ៣ ទសវត្សរ៍
រាជរដ្ឋាភិបាលកម្ពុជាគ្រោងស្ដារអាកាសយានដ្ឋានខេត្តបាត់ដំបង(ព្រលានយន្តហោះវាលបែកចាន) ឡើងវិញទៅជាលំដាប 4C បន្ទាប់ពីផ្អាកដំណើរការទាំងស្រុងជាង ៣ ទស្សវត្សរ៍។

ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានស្ថាបនាឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ លើទំហំដីជិត១ម៉ឺនហិកតាបានដាក់ឲ្យដំណើរការនៅឆ្នាំ១៩៦៨ ដោយមានជើងហោះហើររវាងភ្នំពេញ-បាត់ដំបង។ ដោយសារតែចូលក្នុងភ្លើងសង្គ្រាមក្នុងរបបប៉ុលពតរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្តហោះនេះបានផ្អាកដំណើរការទាំងស្រុង។
ក្រោយរបបខ្មែរក្រហមដួលរលំ ព្រលាននេះបានបើកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់តែយោធាប៉ុណ្ណោះ ក្រោយមកទៀតនៅឆ្នាំ ១៩៩១ ចំណតអាកាសយានដ្ឋាននេះ បានបិទដំណើរការទាំងស្រុងរហូតដល់បច្ចុប្បន្ន។

លោក សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ 4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទAirbus ឬBoeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។
លោករដ្ឋលេខាធិការបានបន្តទៀតថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដូចជាបញ្ហាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវRunwayបន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានគាំទ្រដល់ការអភិវឌ្ឍអាកាសយានដ្ឋាននេះទៅជាប្រភេទ4C ដើម្បីធ្វើឲ្យទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ4C ចេញជារូបរាង ជាសមិទ្ធផលកើតចេញមក។
យ៉ាងណាក៏ដោយលោកអភិបាលខេត្តបានស្នើឱ្យមានការសិក្សាឲ្យច្បាស់លាស់អំពីគម្រោងនៃការពង្រីកផ្លូវ Runway ដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅ។
លោកអភិបាលខេត្តបានសន្យាថា ក្នុងនាមរដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះលិចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


