ព័ត៌មានជាតិ
ក្រសួងកសិកម្ម អំពាវនាវដល់សហគមន៍កសិកម្មមៀនប៉ៃលិន ដាក់ពាក្យសុំចុះបញ្ជីនាំចេញទៅចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនឹងកែច្នៃវេចខ្ចប់ នាំចេញផ្លែមៀយស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មចុះថ្ងៃទី២៥មីនាបានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្តីពីវឌ្ឍនភាពនៃការចចារបំពេញលក្ខខណ្ឌភោតគាមអនាម័យ ដើម្បីនាំចេញផ្លែមៀនកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងបន្ថែមដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងផ្នែកឯកជនពាក់ព័ន្ធឱ្យបានជ្រាបថាពិធីសារស្តីពីលក្ខខណ្ឌភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេស ចិន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
ក្រសួងកសិកម្មបានបន្តថា អនុវត្តតាមស្មារតីកិច្ចប្រជុំកំពូលរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀល ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២២ ស្តីពីការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលបាន ចូលជាធរមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និង ម្ចាស់រោងចក្រវេចខ្ចប់ដែលមានបំណងផលិតនឹងកែច្នៃវេចខ្ចប់ នាំចេញផ្លែមៀយស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានគំរូពាក្យស្នើសុំភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ។

ក្រសួងកសិកម្មបានបន្តទៀតថា សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការនេះ ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិននិងម្ចាស់រោង ចក្រវេចខ្ចប់ សូមធ្វើការទំនាក់ទំនងទៅកាន់ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជា អង្គភាពជំនាញមានសមត្ថកិច្ចជាតិទទួលបន្ទុកលើការងារពាក់ព័ន្ធនឹងការចរចារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បី ជំរុញការនាំចេញកសិផល រុក្ខជាតិនិងផលិតផលរុក្ខជាតិ ទៅកាន់ប្រទេសនានារួមទាំងប្រទេសចិនផងដែរ តាមរយៈទូរស័ព្ទលេខ០១២ ៣២៥ ៥៥៨, ០១២ ៩៥៤ ៩៦៣, ០១២ ២២៤ ៨១៥ និង០៧៧ ៤២៦ ៦០៨៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


