ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ប្រេងសាំង នឹងចុះថ្លៃបន្តិច ចាប់ពីដើមខែមេសាទៅ ខណៈម៉ាស៊ូតបន្តឡើងថ្លៃ
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កម្ពុជាថ្មី (Kampuchea Thmey Daily) នៅល្ងាចថ្ងៃទី ៣០ ខែមីនាថា តម្លៃប្រេងសាំងអាចនឹងចុះថ្លៃបន្តិចវិញ ចាប់ពីដើមខែ មេសា តទៅ ខណៈប្រេងម៉ាស៊ូត នឹងបន្តឡើងថ្លៃបន្ថែមទៀត។

បើតាមលោក ប៉ែន សុវិជាតិ ការចុះថ្លៃនេះ ដោយផ្អែកតាមការគណនាតម្លៃប្រេងឆៅទីផ្សារអន្តរជាតិ។ លោកថ្លែងដូច្នេះថា«យើងទិញថោកពីទីផ្សារអន្តរជាតិ យើងក៏លក់ថោកទៅតាមនឹងដែរ បើទីផ្សារអន្តរជាតិលក់ថ្លៃ ការគណនាក៏ឡើងថ្លៃតាមនឹង»។
អ្នកនាំពាក្យរូបនេះ មិនទាន់បង្ហាញអំពីតម្លៃដែលត្រូវចុះនោះទេ។ ប៉ុន្តែនឹងមានការប្រកាសដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៣១ ខែមីនា ស្អែកនេះ ហើយលទ្ធផលនឹងអនុវត្តចាប់ពីដើមខែមេសាតទៅ។ លោក ប៉ែន សុវិជាតិ សង្កត់ធ្ងន់ថា តម្លៃប្រេង នឹងមានការប្រែប្រួលរយៈពេល ១០ថ្ងៃម្តង ពោលគឺចាប់ពីថ្ងៃទី ០១ខែមេសា រហូតដល់ថ្ងៃទី ១០ ខែមេសា នឹងមានការប្រកាសម្តងទៀត។
លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ពលរដ្ឋអាចនឹងសប្បាយចិត្តនៅរដូវចូលឆ្នាំថ្មីខាងមុខនេះ ក្រោយពីតម្លៃប្រេងសាំងបានចុះថ្លៃបន្តិច។
សូមបញ្ជាក់ថា បច្ចុប្បន្នតម្លៃប្រេងសាំង និងម៉ាស៊ូត នៅលើទីផ្សារកម្ពុជា ក្នុង១លីត្រ តម្លៃ ៥៣០០រៀល ដែលតម្លៃនេះ ឡើងពី ៤៨០០រៀល កាលពីដើមខែ មីនា៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


