ព័ត៌មានជាតិ
អាជីវករលើមហាវិថីម៉ៅសេទុង ប្រមាណ ៩៥% ហើយ ដែលគោរពតាមការណែនាំរបស់អាជ្ញាធរ
ក្រោយពីអាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោក ជា ពិសីជាអភិបាលខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង(ផ្លូវលេខ២៤៥) ជាច្រើនសប្តាហ៍ជាប់គ្នានេះ ឃើញថា បងប្អូនអាជីវករអ្នកលក់ដូរបន្លែផ្លែឈើ ប្រមាណ ៩៥% ហើយ ដែលបានចូលរួមគោរពទៅតាមការណែនាំរបស់អាជ្ញាធរខណ្ឌ គោលគឺនៅសល់ បងប្អូនប្រជាពលរដ្ឋប្រមាណ ៥ គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយទៅតាមអ្វីដែលជាការណែនាំរបស់អាជ្ញាធរខណ្ឌទួលគោក។

លោក កែវ សីម៉ា ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន បរិស្ថាន និងអនាម័យ សណ្តាប់ធ្នាប់សាធារណៈខណ្ឌទួលគោក បានមានប្រសាសន៍ឲ្យដឹងថា គិតមកដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ នេះ ពោលគឺក្រោយពីអាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមអនុវត្តការងារទៅតាមការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយមហាវិថី ម៉ៅសេទុង ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ី (ស្ពានអាកាស៥មករា ) រហូតមកដល់មហោស្របចេនឡា ជាច្រើនសប្តាហ៍ជាប់គ្នានេះ ឃើញថា សកម្មភាពនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អាជីវករប្រមាណជា ៩៥ភាគរយហើយ ដែលបានចូលរួមអនុវត្តទៅតាមការណែនាំ របស់អាជ្ញាធរខណ្ឌទួលគោក ពោលគឺនៅសល់តែប្រជាពលរដ្ឋប្រមាណ ៥ គ្រួសារប៉ុណ្ណោះ ដែលពួកគាត់នៅពុំទាន់អនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមការណែនាំរបស់អាជ្ញាធរ។

ជុំវិញបញ្ហានេះ លោក កែវ សីម៉ា បានបញ្ជាក់បន្ថែមថា ចំណោះការងារដែលនៅសេសសល់ខាងលើ អាជ្ញាធរខណ្ឌទួលគោក ក្រោមការដឹកនាំពីលោក ជា ពិសី ជាអភិបាលខណ្ឌ និងចាត់វិធានការបន្តទៀតសំដៅធ្វើយ៉ាងណា បើកមហាវិថីម៉ៅសេទុងឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ជៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍ ដោយសារតែបងប្អូនប្រជាពលរដ្ឋអាជីវករលក់បន្លែផ្លែឈើមួយចំនួនយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសណ្ដាប់ធ្នាប់សាធារណៈ កកស្ទះចរាចរណ៍ និងធ្វើឲ្យបាត់បង់សោភណភាពរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៣ នៅសាលាខណ្ឌគោកក្រោមវត្តមានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ, លោក ជា ពិសី អភិបាលខណ្ឌទួលគោក, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនោះ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈលើបណ្តោយផ្លូវខាងលើនេះឲ្យបានល្អប្រសើរ ដោយត្រូវអនុវត្តចាប់ពីយប់ថ្ងៃ ០៤ មីនានេះតទៅ ជាមួយនិងការបែងចែកក្រុមការងារជា ២ ក្រុម ១ ក្រុម ឬ ២ វេន ពោលគឺក្រុមទី ១ ចាប់ផ្តើមអនុវត្តពីម៉ោង ០៩ យប់រហូតដល់ម៉ោង ២ ទៀបភ្លឺ និក្រុមទី ២ ចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង ០២ ទៀបភ្លឺ រហូតដល់ម៉ោង ០៧ ព្រឹក៕



អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


