ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អំពាវនាវពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលធ្វើដំណើរ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលធ្វើដំណើរ ជាពិសេសនាពេលបុណ្យឆ្នាំថ្មីប្រពៃណីជាតិនេះ ហើយរៀនរស់ដោយធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ ៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ឬសគល់នៃជំងឺកូវីដ-១៩ ឲ្យអស់ពីទឹកដីកម្ពុជាតែម្ដង។
លោកជំទាវ ម៉ែន សំអន បានអំពាវនាវបែបនេះ ខណៈអញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ។ លោកជំទាវ ម៉ែន សំអន បានណែនាំឲ្យនារីគ្រប់រូប ត្រូវចេះការពារនូវសមិទ្ធិផល និងផលប្រយោជន៍របស់គណបក្ស និងរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក-សមាជិកា អង្គពិធីទាំងមូលដោយការគិតគូរអំពីសុខទុក្ខរបស់នារី នៅគ្រប់មុខសញ្ញា។
លោកជំទាវឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់លោកស្រី ហុង ផានី ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងទូទាំងខេត្តកំពង់ធំ ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ និងមានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពីលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។
លោកជំទាវក៏បានស្នើឲ្យលោកស្រីហុង ផានី និងសមាជិកា ១១៣នាក់ទៀត ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈដែលបានកំណត់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រៀនរស់ និងធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ ៣កុំ និងបានណែនាំឲ្យនារីគ្រប់រូប ត្រូវចេះការពារនូវសមិទ្ធិផល និងផលប្រយោជន៍របស់គណបក្ស រាជរដ្ឋាភិបាល និងសមាគមនារី ដោយផ្តោតជាសំខាន់លើសមាជិកម្នាក់ ជាសំឡេងគាំទ្រគណបក្ស ១សន្លឹក ជាពិសេសការចូលរួមរបស់នារីនៅគ្រប់ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ ២០២៣ ដែលនឹងមកដល់នាពេលខាងមុខនេះ។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានផ្តល់ជូនថវិកាចំនួន ៧លាន ៥០ម៉ឺន និង ៧០០ដុល្លារ ទៅសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ សម្រាប់ទុកធ្វើសកម្មភាពមនុស្សធម៌បន្តទៀត៕
អត្ថបទ៖ វិមាន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


