ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំអនុវត្តច្បាប់ទាក់ទងទៅនឹងកូវីដ ក្នុងឱកាសបុណ្យចូលឆ្នាំ
ការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែមេសា ឆ្នាំ២០២២ នេះ ដែលជាថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តព្រះសីហនុ។

បើតាមសម្តេចតេជោ ហ៊ុន សែន តាមទម្លាប់ការលេងកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋខ្មែរ ពួកគាត់តែងតែលេងកម្សាន្តមុនចូលឆ្នាំមួយអាទិត្យ ហើយក្រោយចូលឆ្នាំកន្លះខែទៀត។ សម្តេចបញ្ជាក់ថា “ខ្ញុំគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងនោះទេ ហើយក៏សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំអនុវត្តនូវច្បាប់ទាក់ទងទៅនឹង Covid-19 នឹងជំងឺឆ្លងដទៃទៀត គឺមិនឲ្យអនុវត្តនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំនេះទេ លើកលែងតែមានករណីឆ្លងធ្ងន់ធ្ងរ គឺយើងអាចប្រកាសប្រាប់ប្រជាពលរដ្ឋរបស់យើង ដើម្បីផ្អាកការលេង ឬកាត់បន្ថយការលេង អីចឹងនៅតាមភូមិ ឃុំ នៅតាមតំបន់ទេសចរណ៍នានានៅតែបន្តដំណើរការធម្មតា”។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា បើទោះបីជាសម្ដេចនៅមានកង្វល់អំពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏សម្ដេចលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរលេងកម្សាន្តក្នុងក្របខ័ណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏ស្វាគមន៍បងប្អូនខ្មែរ ដែលរស់នៅបរទេសអញ្ជើញមកលេងនៅប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ នៅកម្ពុជាមិនតម្រូវឲ្យមានការបញ្ជាក់អំពីការធ្វើតេស្ត pcr សម្រាប់រយៈពេល ៧២ ម៉ោងនោះទេ ហើយចូលមកដល់កម្ពុជា ក៏មិនតម្រូវឱ្យមានការធ្វើតេស្តណាមួយដែរ។


ទោះជាយ៉ាងណាសម្ដេចតេជោបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានបញ្ហាមិនស្រួលខ្លួន ត្រូវប្រញាប់ទៅធ្វើតេស្ត ហើយប្រសិនបើឃើញវិជ្ជមាន ត្រូវស្វែងរកការព្យាបាលជាបន្ទាន់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


