ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគមគ្រូពេទ្យ TYDA បានធ្វើមុនកូវីដ-១៩ នឹងបន្តធ្វើតទៅទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមហ៊ុនជីប ម៉ុង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

មានប្រសាសន៏នៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ជីប ម៉ុង ប្រកបដោយមោទនភាពនៅក្នុងការជួយពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជា និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមផ្តល់លទ្ធភាពជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ផ្ដល់ថវិកាចំនួន២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយប្រជាពលរដ្ឋ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន ជីប ម៉ុង បានជួយឧបត្ថម្ភគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប៉ុន្តែក្រុមហ៊ុនបានជួយឧបត្ថម្ភដល់សមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតនប៊ុន រ៉ានី ហ៊ុន សែន ជួយដល់វិស័យការពារជាតិ និងជួយដល់វិស័យផ្សេងៗជាច្រើនទៀត ដែលយើងបានធ្វើរួមគ្នា ហើយទទួលបានជោគជ័យរួមគ្នាប្រកបដោយមោទនភាព។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា “អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានធ្វើមុនការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមនឹងបន្តធ្វើតទៅទៀតក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ បុណ្យដែលយើងធ្វើជាមួយគ្នានេះ គឺបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ និងសង្គម។ សង្ឃឹមថា ក្រុមហ៊ុន ជីប ម៉ុង នឹងបន្តជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បន្ទាប់ជួយផ្ដល់លទ្ធភាពដល់សមាគម TYDA ដើម្បីជួយប្រជាពលរដ្ឋខ្មែរ”។
លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា លោកចង់ឃើញក្រុមហ៊ុននៅក្នុងស្រុកមានការរីកចម្រើន ហើយមានការប្រកួតប្រជែងពង្រីកខ្លួនទៅក្រៅប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលនេះ គឺជាមោទនភាពរបស់ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


