ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ៖ ការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងទៅលើការងារដឹកនាំ គ្រប់គ្រង និងការទំនាក់ទំនងសាធារណៈ
លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងបញ្ជាក់ថា ការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងទៅលើការងារដឹកនាំ គ្រប់គ្រង និងការទំនាក់ទំនងសាធារណៈក្នុងចំណោមមហាជន របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងស្មារតីចូលរួមចំណែកក្នុងគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អរបៀបរបបធ្វើការប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការងារ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលក្រើនរំឭកជាប្រចាំឲ្យមន្រ្តីរាជការគ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

លោកបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់បែបនេះ ក្នុងពេលរៀបចំការបោះឆ្នោតស្ទាបស្ទង់មតិជាសម្ងាត់ក្រោមប្រធានបទ «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ » លើកទី២ ដែលបានប្រព្រឹត្តិធ្វើសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ ទាំងនៅរដ្ឋបាលថ្នាក់កណ្តាល និងនៅតាមមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំង ២៥ រាជធានី-ខេត្ត។
ដើម្បីបង្ហាញលទ្ធផលដ៏សុក្រឹត្យនេះ នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ថ្មីៗនេះ លោកបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ប្រកាសលទ្ធផលនៃការបោះឆ្នោត ក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនប្រចាំឆ្នាំលើកទី ២ សម្រាប់ឆ្នាំ ២០២១ ដែលបានប្រព្រឹត្តឡើង កាលពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២២កន្លងទៅ។ កម្មវិធីនេះ ត្រូវបានប្រារព្វធ្វើដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ ដល់គណៈកម្មការរៀបចំបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលខិតខំទាំងយប់ ទាំងថ្ងៃ និងបានបញ្ជាក់ថា កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងទៅលើការងារដឹកនាំ គ្រប់គ្រង និងការទំនាក់ទំនងសាធារណៈ ក្នុងចំណោមមហាជនរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលក្នុងការកែលម្អរបៀបរបបធ្វើការប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការងារ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលក្រើនរំឭកជាប្រចាំឲ្យមន្រ្តីរាជការគ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
លទ្ធផលនៃការស្ទង់មតិនេះ នឹងជួយដាស់ស្មារតីដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់រូប ឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារស្នូលប្រចាំថ្ងៃ ហើយត្រូវធ្វើការកែប្រែឲ្យបានជាបន្ទាន់ទាំងអត្តចរិក ក្រមសីលធម៌ និងទំនាក់ទំនងសាធារណៈ ក្នុងចំណោមភ្នែកមហាជន ធ្វើយ៉ាងណាឲ្យការបំពេញការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេច ក្តីថ្លៃថ្នូ មានសាមគ្គីភាព ផ្ទៃក្នុងជៀសវាងការថ្នាំងថ្នាក់ និងបែកបាក់សាមគ្គីការងារ ដែលអាចឈានទៅដល់ការវៈកាត់ នៅពេល ណាមួយ។

លោកទេសរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ផងដែរថា បើខ្លួនយើមានមន្ត្រីម្នាក់ ឬពីរនាក់ដាក់ពិន្ទុអវិជ្ជមាន យើងមិនត្រូវខឹង ឬអាក់អន់ចិត្តអ្វីទេ តែគួរសប្បាយចិត្តពីព្រោះយើងនឹងអាចស្វែងយល់ និងគិតពីកំហុសរបស់ខ្លួនកន្លងមក និងធ្វើការលម្អ។ ទោះយ៉ាងណា លោកបណ្ឌិតទេសរដ្ឋមន្រ្តី សូមកោតសរសរសើរចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលការបោះឆ្នោតពីមួយលើទៅមួយលើក និងពីមួយឆ្នាំទៅមួយឆ្នាំ គឺមាននិន្នាការកើនរហូត ដែលនេះជាមោទនភាព និងកំណែទម្រង់ដ៏ប្រសើរមួយ និងសូមឲ្យពិន្ទុកាន់តែល្អជាងមុន។
លោកថា «ចំពោះរូបខ្ញុំផ្ទាល់ ទោះបីបានចំណាត់ថ្នាក់និទ្ទេសA ស្មើនឹងជាង ៩០% នៃសំឡេងឆ្នោតទំនុកចិត្តសរុបក៏ដោយ ក៏ខ្ញុំនៅខិតខំបន្តទៀត ក្នុងនាមជាប្រធានស្ថាប័ន ត្រូវប្រកាន់ខ្ជាប់នូវជំហរអព្យាក្រឹត្យ និងស្រលាញ់រាប់អានកូនចៅក្រោមឱវាទស្មើគ្នា»។
សូមជម្រាបថា កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ ត្រូវបានប្រារព្វធ្វីរហូតមកដល់ពេលនេះ មានរយៈ ពេល ៦លើករួចមកហើយ ចាប់តាំងពីឆ្នាំ ២០១៦មក។ ក្នុងនោះចំនួន ៤ លើក បានធ្វើនៅក្នុងអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


