ព័ត៌មានជាតិ
៤ខែឆ្នាំនេះ ខ្យល់កន្ត្រាក់បណ្តាលឲ្យមនុស្សស្លាប់និងរបួសជិត២០នាក់ និងបំផ្លាញផ្ទះជិត២០០០ខ្នង
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះបាតុភូតខ្យល់កន្ត្រាក់បានបណ្តាលឱ្យរលំ និងខូខាតផ្ទះសម្បែងជិត២០០០ខ្នង និងបណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត២០នាក់។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះថា ចាប់ពីខែមករា រហូតមកដល់ខែមេសា ឆ្នាំ២០២២នេះ បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន៦០លើកបណ្តាលឱ្យរលំផ្ទះចំនួន៣៥៨ខ្នង របើកដំបូលផ្ទះចំនួន១៤៨៤ខ្នង សាលារៀន១៤ខ្នង អគាររដ្ឋបាល៤កន្លែង ស្លាប់មនុស្ស២នាក់ ដោយម្នាក់នៅខេត្តកណ្តាល និងម្នាក់ទៀតនៅខេត្តសៀមរាប និងរងរបួសចំនួន១៦នាក់។

លោក ឃុន សុខា បានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១កន្លងទៅឃើញថា មានប្រហាក់ប្រហែលគ្នា តែករណីស្លាប់និងរបួសមានការកើនឡើងបន្តិច។ លោកបានបន្តទៀតថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន៦១លើក បណ្តាលឲ្យរលំផ្ទះនិងខូខាតធ្ងន់ធ្ងរចំនួន២០៩ខ្នងរបើកដំបូលផ្ទះចំនួន១៣២០ខ្នង សាលារៀនចំនួន១០ខ្នងអគាររដ្ឋបាលចំនួន៥ស្លាប់មនុស្ស១នាក់និងរបួសចំនួន៨នាក់។

លោក ឃុន សុខា បានបញ្ជាក់ថា ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០២០ឃើញថា មានការថយចុះ ខណៈ៤ខែឆ្នាំ២០២០មានបាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន៧៦លើកបណ្តាលឲ្យរលំផ្ទះចំនួន៥៣២ខ្នងរបើកដំបូលផ្ទះចំនួន២៩៤១ខ្នងសាលារៀន២១ខ្នងអគាររដ្ឋបាលចំនួន១៦កន្លែងមនុស្សស្លាប់២នាក់និងរបួស២៩នាក់។
លោក ឃុន សុខា បានឱ្យដឹងទៀតថា នៅឆ្នាំនេះរដូវវស្សាហាក់មានការលឿនជាងឆ្នាំមុន ដោយសារការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យមានភ្ញៀងធ្លាក់ច្រើន។ យ៉ាងណាក៏ដោយ លោកបានអះអាងថា ស្ថានភាពគ្រោះធម្មជាតិនាពេលនេះ មានសភាពប្រហាក់ប្រហែលនឹងដើមឆ្នាំ២០២១កន្លងទៅដែរ ពោលគឺមិនធ្ងន់ធ្ងរពេកទេ។

លោក ឃុន សុខា បានអំពាវនាវដល់បង្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ និងរន្ទះបាញ់ដែលតែងតែកើតមាននៅក្នុងរដូវភ្លៀងធ្លាក់ញឹកញាប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


