ព័ត៌មានជាតិ
មន្ទីរសាធារណការ រាជធានីភ្នំពេញ ជួសជុលផ្លូវ ជង្ហុកសំបុកមាន់ នៅមហាវិថីកម្ពុជាក្រោម ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងយកចិត្តទុកដាក់ ជាប្រចាំ ក្នុងការជួលជុលផ្លូវខូចខាត ជង្ហុកសំបុកមាន់ ដោះស្រាយការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ សាធារណៈ នៅតាមបណ្ដាមហាវិថីតូចធំ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាក់ស្ដែងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លូវខូចបន្តិចបន្តួច ដូចជាជង្ហុកសំបុកមាន់ នៅតាមអមសងខាងមហាវិថីកម្ពុជាក្រោម កែងជាមួយផ្លូវលេខ២៥៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ផងដែរ កន្លងមកតាមបណ្ដោយមហាវិថីកម្ពុជាក្រោម នៅចំណុចកែងផ្លូវលេខ២៥៣ ខាងលិចសាលាវិទ្យាល័យសន្ធរម៉ុក មានការខូចខាតជង្ហុកធ្វើឲ្យបងប្អូនពលរដ្ឋធ្វើដំណើរ លំបាកក្នុងការធ្វើដំណើរ ជាពិសេសពេលមានភ្លៀងធ្លាក់ ធ្វើឲ្យមានដក់ទឹក អ្នកធ្វើដំណើរដោយមធ្យោបាយម៉ូតូ ពេលខ្លះធ្លាក់ចូលជង្ហុក ខ្ទាតទឹកប្រលាក់ក៏មានផងដែរ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


