ព័ត៌មានជាតិ
ស្រុកខ្មែរមានរថយន្តអគ្គិសនី ១៤៨ គ្រឿង ចុះបញ្ជីនៅក្រសួងសាធារណការ
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា រថយន្តអគ្គិសនីដែលចុះបញ្ជីនៅក្រសួងសាធារណការបានកើនឡើងដល់ ១៤៨ គ្រឿង។ ត្រឹម ៥ ខែដើមឆ្នាំ ២០២២ មានរថយន្តអគ្គិសនី ៨៤ គ្រឿង បានទៅចុះបញ្ជី ខណៈរដ្ឋាភិបាលបានដាក់គោលការណ៍ត្រឹមឆ្នាំ២០៥០ រថយន្ត ៤០ភាគរយនឹងដំណើរការដោយថាមពលអគ្គិសនី។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការបានឲ្យដឹងថា សព្វថ្ងៃចរន្តការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងច្រើនជុំវិញពិភពលោក ខណៈក្រសួងបានរៀបចំគោលនយោយបាយដឹកជញ្ជូន ក្នុងនោះក៏មានការប្រើប្រាស់អគ្គិសនីផងដែរ។
លោកបន្តថា ក្នុងរយៈពេល ៥ ខែឆ្នាំ២០២២ រថយន្តអគ្គិសនីដែលចុះបញ្ជីមានចំនួន ៨៤ គ្រឿង បើប្រៀបធៀបនៅឆ្នាំ២០២១ មានតែ ៩ គ្រឿង ដែលនេះមានការកើនឡើងជាង ៨០០ ភាគរយ។
ដើម្បីសម្រួលដល់ការប្រើប្រាស់រថយន្តអគ្គិសនី ក្រសួងសាធារណការបានសហការជាមួយ UNDP ដំឡើងស្ថានីយសាកថាមពលបានពីរកន្លែងគឺមួយនៅក្រសួងសាធារណការ និងមួយទៀតនៅខេត្តព្រះសីហុន។ ដោយឡែក្រសួងក៏កំពុងរៀបចំដំឡើងស្ថានីយសាកថាមពលនៅខេត្តបាត់ដំបង និងនៅខេត្តសៀមរាបបន្តទៀត។
លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងសាធារណការបានសហការជាមួយដៃគូឯកជន លើការបំពាក់ស្ថានីយសាកថាមពលដោយថ្មីៗនេះស្ថានីយសាំងកាល់តិច ក៏បំពាក់ស្ថានីយសាកថាមពលនៅទីតាំងសាខាទី ៥០ របស់ខ្លួនផងដែរ។ ដោយឡែកបណ្តាញស្ថានីយសាំងផ្សេងៗក៏បានយល់ព្រមដូចជាស្ថានីយភីធីធី ស្ថានីយតូតាល ក៏ដូចជាស្ថានីយតេឡា។
លោកថា ក្រុមហ៊ុនភីធីធី គ្រោងដាក់ពីរកន្លែងតាមផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ ខណៈស្ថានីយផ្សេងៗក៏កំពុងសិក្សាលើការរៀបចំបំពាក់ស្ថានីយសាកថ្មនៅទីតាំងរបស់ខ្លួន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយ UNDP ដើម្បីរៀបចំផែនការមេ ដើម្បីដាក់មណ្ឌលបញ្ចូលថាមពលនៅទូទាំងប្រទេស ដើម្បីសម្រួលការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


