Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ​ឱ្យចងក្រង​បទពិសោធន៍​ពីវិធីសាស្ត្រ​រៀនក្លាយ​ជាសិស្សពូកែ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា​បានណែនាំឱ្យមាន​ការចងក្រងនូវបទពិសោធន៍របស់ក្មួយៗ ដែលជាសិស្សពូកែ អំពីវិធីសាស្ត្រក្នុងការរៀន សូត្រឱ្យ​ក្លាយ​ជាសិស្សពូកែ ​ដើម្បីចែករំលែកដល់សិស្សានុសិស្សដទៃទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនៅថ្ងៃទី ១៩ ខែមិថុនានេះ នៅខេត្ត​សៀមរាប​ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ​កន្លងមកអតីតជ័យ​លាភីសិស្សពូកែ​កម្ពុជាបាន​លើក​កម្ពស់មុខមាត់ ​និងមោទនភាពជាតិ ​តាមរយៈការចូលរួមប្រកួតប្រជែងសមត្ថភាព​ និងទទួលបាន​មេដាយ​ជាបន្តបន្ទាប់ ពីការប្រកួតប្រជែងកម្រិតតំបន់ និងអន្តរជាតិ ដែលប្រការនេះបាន​បង្ហាញឱ្យ​យើង​ឃើញថា ​សក្តានុពលនៃធនធានមនុស្សរបស់កម្ពុជា​ កាន់តែមានឧត្តមភាព​ប្រៀប​ធៀបនៅ​លើឆាកអន្តរជាតិគួរឱ្យស្ងប់ស្ងែង។

​លោករដ្ឋមន្ត្រីបានបន្តថា ថ្វីបើការប្រឡងនេះត្រូវបានខកខានរយៈពេល២ឆ្នាំ ​ដោយសារវិបត្តិកូវីដ-១៩ ក្ដី ​ក្រសួងតែងតែរៀបចំការប្រឡងជ្រើស​រើសសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ ​ដើម្បីជា​ឱកាសសម្រាប់សិស្សឆ្នើម និងពោរពេញដោយសមត្ថភាព បានបញ្ចេញសមត្ថភាព និងជាឱកាស​សម្រាប់ក្រសួងពិនិត្យមើលអំពីអាទិភាព និងអន្តរាគមន៍ចាំបាច់នានា ដើម្បីថែទាំបំពាក់បំប៉ន និង​គាំទ្រដល់សិស្សពូកែ ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមទៀត និងមានឱកាសបន្ត​ការសិក្សានៅ​មហាវិទ្យាល័យ។

លោកបណ្ឌិតសភាចារ្យ ​បានណែនាំដល់អង្គភាពពាក់ព័ន្ធ ​និងមន្ទីរអប់រំ យុវជន ​និងកីឡារាជធានី​ ខេត្តទាំងអស់ សូម​យកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតដើម្បីជំរុញ​ និងលើកទឹកចិត្ត​សិស្សពូកែ​ក្នុងនោះដូចជា៖

១. កំណត់អត្តសញ្ញាណសិស្ស ដែលមានឧបនិស្ស័យជាសិស្សពូកែ រាប់ចាប់​តាំង​ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំជាការគាំទ្រ​និងអន្តរាគមន៍​ជួយដល់​ពួកគេ។

​២. ផ្តល់កិច្ចគាំទ្រចំពោះមុខដល់សិស្សពូកែ ដែលកំពុងជួបបញ្ហាទាំងក្នុងការរស់នៅ និង ការរៀនសូត្រ។

៣. ផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងអាចឈានចូលនិងបន្តការ សិក្សានៅថ្នាក់បន្តបន្ទាប់ ដែលនឹងអាចក្លាយជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ លើមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

៤. ចងក្រងនូវបទពិសោធន៍របស់ក្មួយៗ ដែលជាសិស្សពូកែ អំពីវិធីសាស្ត្រក្នុងការរៀន សូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗសិស្សានុសិស្សដទៃទៀត។

៥. បំពាក់បំប៉នបន្ថែមដល់ក្មួយៗជ័យលាភី និងសិស្សនិទ្ទេស A ឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងការប្រកួតប្រជែងកម្រិតតំបន់និងអន្តរជាតិ។

គួរបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២២ បានដំណើរការអស់រយៈពេល ១សប្តាហ៍ ដោយក្នុងនោះជ័យលាភី ៦០រូប ត្រូវបានប្រកាសទទួលស្គាល់ជាសិស្សពូកែទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៥ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម