ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវដល់ពលរដ្ឋកុំបន្តកាប់ព្រៃលិចទឹកនៅបឹងទន្លេសាប
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកនេះ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាបទាំងអស់កុំបន្តកាប់ទន្ទ្រានដីព្រៃលិចនៅបឹងទន្លេសាបតទៅទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់មន្រ្តី និងប្រជាពលរដ្ឋឲ្យបន្តដាំព្រៃឈើលិចទឹកឡើងវិញ។

នៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបបញ្ជាក់ឲ្យច្បាស់ពីការកាប់ដីជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការបន្តកាត់ដីចេញពីតំបន់៣នៃបឹងទន្លេសាប ត្រូវបញ្ជាក់ឲ្យច្បាស់ថាមានចំនួនប៉ុន្មាន ហើយកាត់ចេញតំបន់១ទៅតំបន់២ចំនួនប៉ុន្មាន៕

ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


