ព័ត៌មានជាតិ
សម្ដេចតេជោ និងសមាជិកចូលរួមកិច្ចប្រជុំត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម គោរពវិញ្ញាណក្ខន្ធលោក ស៊ិនហ្សូ អាបេ
នៅក្នុងកិច្ចប្រជុំដើម្បីពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិក-សមាជិកាចូលរួមក្នុងកិច្ចប្រជុំទាំងអស់ បានក្រោកឈរ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានបុរសម្នាក់បាញ់សម្លាប់ កាលពីថ្ងៃទី ៨ ខែកក្កដាកន្លងទៅនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រីជប៉ុនកន្លងមក លោក ស៊ិនហ្សូ អាបេ បានប្ដេជ្ញាចិត្តជាខ្លាំងជាមួយនឹងការពង្រឹងទំនាក់ទំនង ចំពោះបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងចំពោះបណ្ដាប្រទេសមេគង្គ ក៏ដូចជាបណ្ដារដ្ឋនីមួយៗ នៅក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ក្នុងន័យនេះ ដើម្បីជាការចូលរួមមរណៈទុក្ខ និងការជូនដំណើរជាលើកចុងក្រោយ ចំពោះឯកឧត្ដម ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានលាចាកលោកនេះ ខ្ញុំសូមអញ្ជើញសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក-លោកស្រ ងើបឈរឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះឯកឧត្ដម ស៊ិនហ្សូ អាបេ សូមអញ្ជើញ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


