ព័ត៌មានជាតិ
កម្ពុជា អនុម័តគម្រោងវិនិយោគរបស់សិង្ហបុរីជិត ១៣០គម្រោង ទំហំថវិកាជាង ១ពាន់លានដុល្លារ
គិតត្រឹមខែ មិថុនា ឆ្នាំ ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរី ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកំពុងមានប្រតិបត្តិការនៅកម្ពុជា មានចំនួន ១២៧គម្រោង ក្នុងនោះ មានវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ក្នុងទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ។

លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា សង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទី៥របស់កម្ពុជា។ លោកស្រីបន្តថា ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា គ្របដណ្តប់លើវិស័យអចលនទ្រព្យ ថាមពល ពាណិជ្ជកម្ម និងចែកចាយ ម្ហូបអាហារ ការអប់រំ និងហិរញ្ញវត្ថុ ជាដើម។ លោកស្រី បានគូសបញ្ជាក់ទៀតថា កម្ពុជា គឺជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី។ កម្ពុជា បានងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីបានសម្រេចជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំង ហើយត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់ដូចមុន។
ទន្ទឹមនេះ លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី បានឱ្យដឹងថា យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ដែលបានដាក់ចេញនៅដើមឆ្នាំ ២០២១ មានគោលបំណងជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពុជានៅក្នុងឆាកតំបន់ និងអន្តរជាតិ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា បរិស្ថានវិនិយោគនៅកម្ពុជា ដែលមានអំណោយផល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុបក្នុងវិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសាល។ លោក ក៏បានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្កានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានយ៉ាងឆាប់រហ័ស។
ក្រៅពីការវិនិយោគលើគម្រោងនានា ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួសប្តាហ៍ផងដែរ។ នេះជាការបន្ថែមរបស់លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


