ព័ត៌មានជាតិ
មន្ត្រីអះអាងជាថ្មីថា កាតព្វកិច្ចទិញធានារ៉ាប់រងយានយន្ត មិនមែនជាបន្ទុកនោះទេ
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃអង្គារ៍ទី ២ ខែសីហា ២០២២នេះ បានឱ្យដឹងថា ការកំណត់កាតព្វកិច្ចសម្រាប់យានយន្តឯកជន រាជរដ្ឋាភិបាលមានច្បាប់ត្រូវអនុវត្តតាំងពីឆ្នាំ ២០១៤ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវការពេលសិក្សាទៅលើយានយន្តច្រើនប្រភេទ ដោយសារមានពីកម្រិតខ្ពស់ រហូតដល់គោយន្តថាតើត្រូវចាប់ផ្ដើមអនុវត្តពីប្រភេទណាមុន។

អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបន្តថា មានការយល់ច្រឡំថា ការកំណត់ជាកាតព្វកិច្ចទៅជាបន្ទុក ប៉ុន្តែប្រសិនបើយើងមិនមានទិញធានារ៉ាប់រងទេ មានទិដ្ឋភាពពីរបានកើតឡើងនាពេលបច្ចុប្បន្ននេះ ទី១ គឺជនរងគ្រោះ មិនទទួលបានសំណងអ្វីនោះទេ។
លោក ប៊ូ ច័ន្ទភីរូ «ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ បើគាត់មានលុយសន្សំនៅក្នុងផ្ទះគាត់ទៅខ្វេះអស់ហើយយកមកព្យបាលជំងឺ»។ មួយទៀតអ្នកបង្កហេតុខ្លាចអត់មានលុយសងគេទើបបើករត់ លទ្ធផលជាក់ស្ដែងក្នុងសង្គម។

ប្រសិនបើទាំងអស់គ្នាមានធានាររ៉ាប់រងជនរងគ្រោះដាច់ខាតពេលគ្រោះថ្នាក់កើតឡើងជនរងគ្រោះនឹងបានសំណងពីក្រុមហ៊ុនធនារ៉ាប់រង ដោយគ្មានកង្វល់ទៅខ្ចីលុយគេមកព្យបាលជំងឺនោះទេ។ ទី២ អ្នកបង្កហេតុមានអ្វីបារម្ភព្រោះដឹងថា មានអ្នកសងជំនួសទៅហើយ ដូច្នេះគាត់គ្មានអ្វីត្រូវគេច បើករត់ទៀតទេ។
មន្ត្រីអគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាអះអាងថា ធានារ៉ាប់រងយានយន្តប្រៀបដូចជាយន្តការមួយដែលយើងដាក់ជាកាតព្វកិច្ចឱ្យគាត់ចេះសន្សំទៅបង់ថ្លៃទិញធានារ៉ាប់រងមិនមែនជាបន្ទុកទេ ប្រសិនបើគាត់មិនទិញធានារ៉ាប់រង ក៏គាត់ត្រូវតែសន្សំថវិកាហ្នឹងដើម្បីដោះស្រាយពេលគ្រោះថ្នាក់កើតឡើង។
ដូច្នេះ គោលនយោបាយការកំណត់កាតព្វកិច្ចចំពោះយានយន្តឯកជន គឺជាឧបរណ៍មួយដើម្បីជួយទៅដល់ប្រជាពលរដ្ឋទទួលបាននូវបន្ទុកហានិភ័យដែលផ្ដល់ដោយក្រុមហ៊ុនធានារ៉ាប់រងតាមរយៈការទិញធានារ៉ាប់រងពីក្រុមហ៊ុន។
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបពីការដាក់ឱ្យប្រើប្រាស់នូវធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។
មាត្រា៣៣ ជំពូកទី៤ ស្តីពីប្រភេទធានារ៉ាប់រងជាកាតព្វកិច្ចផ្នែកទី១ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត បានចែងថា រូបវន្តបុគ្គល ឬនីតិបុគ្គលជាម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយលើភារៈទទូលខុសត្រូវ ចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជន ដែលបណ្តាលមកពីសកម្មភាពនៃយានយន្តរបស់ខ្លួនរូមទាំង រ៉ឺម៉កសណ្តោងគ្រប់ប្រភេទ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៩ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ