ព័ត៌មានជាតិ
តាមការប៉ាន់ស្មាន កម្ពុជាមានសត្វខ្សឹបស្មើ ៧០ % នៅលើពិភពលោក
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងថា តាមការប៉ាន់ប្រមាណកម្ពុជាមានវត្តមានសត្វខ្សឹបឬ ក្ងោកទេព ឬ ទ្រមាក់អណ្ដើកមានប្រហែល ៥៥០ ក្បាលដែលចំនួននេះស្នើ ៧០ ភាគរយ នៃវត្តមានសត្វខ្សឹប នៅលើពិភពលោក។
ក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញអង្គការអភិរក្សសត្វព្រៃ ចុះទស្សនាគម្រោងអភិក្សសត្វខ្សឹប ក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិ សាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែសីហា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាមផងដែរ។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រមាណ ៨០០ ក្បាលនៅលើពិភពលោក ក្នុងនោះ កម្ពុជាមានប្រមាណ ៥៥០ ក្បាល (២៣០ ក្បាលជាសត្វខ្សឹបឈ្មោល) ដែលតំណាងឱ្យ ៧០% នៃវត្តមានសត្វខ្សឹប នៅលើពិភពលោក។

លោកបានបន្តទៀតថាសត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយនឹងគុម្ពោតព្រៃដុះរាយប៉ាយ។ កត្តាគំរាមកំហែងធំៗដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន ការបាត់បង់ទីជម្រកពាក់ព័ន្ធទៅនឹងការបំប្លែងតំបន់វាលស្មៅ និងតំបន់ដាំដុះស្រូវបែបយថាផលទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់។
លោកបានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់អាចសន្និដ្ឋានថាសត្វខ្សឹបមានការថយចុះឬកើនឡើងនោះទេ។
លោក ញ៉ឹប ញឿន អ្នកសម្របសម្រួលសហគមន៍នៃគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS បានឱ្យដឹងថា សត្វខ្សឹបនៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំទៅ ត្រូវបានប្រទះឃើញសំបុកពងចំនួន២០សំបុក និងញាស់បាន២២កូន។

លោកបានបន្តថា ការអភិរក្សសត្វស្លាបដ៏កម្រនេះអាចធ្វើបានដោយរក្សាទីជម្រកវាលស្នៅតំបន់ ការពារទេសភាពទំនាបខាងជើងទន្លេសាប ដើម្បបាប្រភពផ្តល់ចំណី និងពួកវាពងកូននៅរដូវប្រាំង។ លោក បានបញ្ជាក់ថា ចំនួនសត្វខ្សឹបនៅកម្ពុជាកំពុងទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ តាមរយៈការ បាត់បង់ទីជម្រក ដោយសារការបំលែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំង ប្រព័ន្ធធារាសាស្ត្រ ការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងផលប៉ះពាល់ពីខ្សែបណ្តាញអគ្គិសនីដែលបណ្តាលឱ្យមានការហើរបុកស្លាបជារឿយៗ។
ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាជា មួយក្រុមអង្គការអភិរក្សព្រៃឈើ និងសត្វព្រៃ បានសហការគ្នាគាំទ្រដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបចូលរួមការពារ និងអភិរក្សសត្វខ្សឹប តាមរយៈការពារទីជម្រក និងបញ្ឈប់ការបរបាញ់សត្វគ្រប់ប្រភេទ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


