Connect with us

ព័ត៌មានជាតិ

លោក គន់ គីម៖ ខេត្តចំនួន ១៦ទទួលរងគ្រោះ​ដោយទឹកជំនន់ប៉ះពាល់ផ្ទះជិត១៦០០ខ្នង

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ទឹកជំនន់ និងជំនន់ទឹកភ្លៀងមួយរយៈពេលចុងក្រោយនេះ បានបណ្តាលឱ្យប៉ះពាល់ដល់ខេត្តចំនួន១៦នៅទូទាំង​ប្រទេសបង្កឱ្យលិចផ្ទះប្រជាពលរដ្ឋជិត១៦០០ខ្នងនិងដំណាំស្រូវជាង៤ម៉ឺនហិកតានិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៣សីហានេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្តថាគិត្រឹមថ្ងៃទី១៣នេះ បរិមាណទឹក​ភ្លៀងបានធ្លាក់ពីកម្រិតមធ្យមទៅច្រើនស្ទើរជារៀងរាល់ថ្ងៃនៅក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីខែ ឧសភា រហូតមកដល់បំណាច់ខែមិថុនា គូបផ្សំនឹងការទប់ទ្វារទឹកពីអាងស្តុកទឹក និងវារីអគ្គិសនីមួយចំនួនបានបង្កឱ្យមានការលិច​លង់នៅតាមបណ្តាខេត្តចំនួន១៦រួមមានខេត្តត្បូងឃ្មុំ ព្រះសីហនុ កោះកុង កំពត កែប បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ មណ្ឌលគីរីនិងរតនគីរី។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ទឹកជំនន់នេះ បានបង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៧០៨គ្រួសារស្មើនឹង​ប្រជាជនជាង៤៩០០នាក់ ជម្លៀសប្រជាពលរដ្ឋ២៧៧គ្រួសារនៅខេត្តរតនគីរី លិចផ្ទះប្រជាពលរដ្ឋចំនួន១៥៩០​ខ្នងក្នុងនោះ ខូចខាត៤៥ខ្នង លិចសាលារៀន៤កន្លែង វត្តអារាម៤កន្លែងនិងប៉ះពាល់ស្រូវជាង៤ម៉ឺនហិកតា​ក្នុងនោះខូចខាតប្រមាណជាង១ម៉ឺនហិកតា ។

យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ទឹកជំនន់នេះមិនទាន់មានស្ថានភាពធ្ងន់ធ្ងរនៅឡើយទេ។ ប៉ុន្តែយោងតាមការព្យាការណ៍របស់ក្រសួងជំនាញភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើន រយៈពេល២ខែទៅមុខជាបន្តទៀត ដែលបញ្ហានេះ នឹងបង្កឱ្យមានការខូចខាតកាន់តែធ្ងន់ជាងមុនដោយសារតែប្រភពទឹកនានា មានពេញប្រៀបនៅតាម​ទីវាលក៏មានកម្រិតពេញដែលអាចបង្កហានិភ័យផងដែរ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ហើយក្នុងការជួយសង្គ្រោះ​ដល់ប្រជាពលរដ្ឋនៅតាម​បណ្តា​​ខេត្តដែលមានបញ្ហាទឹកជំនន់កើតឡើងក្នុងមានក្រុមជួយសង្គ្រោះចំនួន១៦កង មានកម្លាំងរាប់ពាន់នាក់ សម្ភារៈ​ផ្សេងៗដូចជា ទូក ថ្នាំពេទ្យ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិន​ឱ្យប្រជាពលរដ្ឋរងគ្រោះ​ណាម្នាក់ជួបគ្រោះថ្នាក់នោះឡើយ។ នេះជាការបន្ថែមរបស់លោក គន់ គីម។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថាទឹកជំនន់នៅតាមបណ្តាខេត្តទាំង១៦នេះគឺតាមខេត្តនីមួយៗអាចដោះស្រាយបានដោយមិនចាំបាច់ឱ្យថ្នាក់ជាតិជួយអន្តរាគមន៍នោះទេដោយសារទឹកជំនន់មានទ្រង់ទ្រាយតូចហើយតាមខេត្តមានកម្លាំងគ្រប់គ្រាន់ក្នុងការជួយប្រ ជាពលរដ្ឋដូចជាជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្តិភាពជាដើម។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រៅពីនេះក្រុមស្បៀងអាហារ និងពូជស្រូវ ដំណាំផ្សេងៗ ក៏បានត្រៀមរួចរាល់ដែរ​ដើម្បីចុះវាយតកម្លៃផលដំណាំដែលប៉ះពាល់ ដើម្បីជួយផ្តល់ជូនប្រជាពលរដ្ឋពេលទឹកស្រក អាចឱ្យប្រជាពលរដ្ឋ​ដាំដុះឡើងវិញផងដែរ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

សេដ្ឋកិច្ច១៦ នាទីutes មុន

កម្ពុជា លើកទឹកចិត្តឱ្យកាតា បណ្តាក់ទុនលើវិស័យកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

AFP អំពាវនាវឱ្យជម្លៀសអ្នកកាសែតនៅហ្គាហ្សា ជាបន្ទាន់

សេចក្ដីជូនដំណឹង៣០ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលកោសលាបថ្នាំ ចំនួន ១,៨២០ ម៉ែត្រការ៉េ ខាងក្នុងអគារមន្ទីរ និងការងារស្តារលូបង្គន់ ទំហំ ៦មx១០ម ចំនួន ២កន្លែង សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម