ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ៖ អធិការដ្ឋាននគរបាល និងប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំសង្កាត់ ត្រូវមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាជូនពលរដ្ឋ
ប៉ៃលិន ៖ មានប្រសាសន៍ក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំការការពារសន្តិសុខ សណ្តាប់ ធ្នាប់សង្គមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹក ដល់សមត្ថកិច្ចនគរបាលខេត្ត/ក្រុង/ស្រុក និងប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវតែមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យ បានទាន់ពេលវេលា។

មានប្រសាសន៍នាឱកាសនោះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំ យកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយ (ភូមិ ឃុំ មានសុវត្ថិភាព) នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារ ល្បាត តាមទីកន្លែងកម្សាន្តនានា ក្នុងអំឡុងពេលពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខ ផងដែរ។

សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរ យើងតាំងពីបុរាណមក តែងតែប្រារព្ធធ្វើឡើង រយៈពេល ១៥ថ្ងៃ ដោយគិត ចាប់ពីថ្ងៃ ០១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ហើយនៅក្នុងពិធីបុណ្យនេះ គឺមានជំនឿទាក់ទិននឹងការ ពូន ភ្នំខ្សាច់ ដែលប្រជាពលរដ្ឋខ្មែរយើងទូទៅយល់ថា ជាការឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វ ការីជនទាំ ងឡាយដែលបានលាចាកលោក ឬដើម្បីលុបលាងនៅអំពើបាបកំហុស ដែលធ្លាប់ បានប្រព្រឹត្តិ ផងដែរ ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ









-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


