ព័ត៌មានជាតិ
តំណាងលោកជំទាវ ម៉ែន សំអន ឧទ្ទិសកុសល្យផលបុណ្យដល់វិញ្ញាណក្ខន្ធយុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ
លោកស្រី ម៉ែន សំអ៊ីន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកជំទាវ ម៉ែន សំអន បានធ្វើការឧទ្ទិសកុសល្យផលបុណ្យដល់វិញ្ញាណក្ខន្ធយុទ្ធជន ដែលបានលះ បង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

តំណាងលោកជំទាវ ម៉ែន សំអន ធ្វើការឧទ្ទិសកុសល្យផលបុណ្យនេះ ខណៈអញ្ជើញចូលរួមកាន់បិណ្ឌវេនទី ៤ នៅវត្តសារាវ័ន្តតេជោ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២។

ក្នុងនាមតំណាងលោកជំទាវ ម៉ែន សំអន លោកស្រី ម៉ែន សំអ៊ីន បានឧទ្ទិសកុសល្យផលបុណ្យដែលប្រារព្ធនាឪកាសនេះដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាត្តិកាទាំង ៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជន-យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត។

ក្នុងពិធីកាន់បិណ្ឌវេនទី ៤នេះ លោកស្រី ម៉ែន សំអ៊ីន និងក្រុមគ្រួសារបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសារាវ័ន្តតេជោ ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ ស្លាដក ១ និងបច្ច័យមួយចំនួន និងសម្រាប់វត្ត មានភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាយាយជី តាជី ផងដែរ។

តំណាងលោកជំទាវ ម៉ែន សំអន បានអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ វិមាន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


