ព័ត៌មានជាតិ
លទ្ធផលក្រោយមន្ទីរអប់រំ ខេត្តកណ្ដាល ជួប គណៈគ្រប់គ្រងវិទ្យាល័យ ករណី នាយករងវាយសិស្ស
តាមទំព័រហ្វេសប៊ុកឈ្មោះ “មហាគ្រួសារតាខ្មៅ” បានឱ្យដឹងមុននេះថា បន្ទាប់ពីផ្ទុះវីដេអូនៅក្នុងបណ្ដាញសង្គម តេឡេក្រាម ករណី នាយករងវិទ្យាល័យ ហ៊ុន សែន សេរីភាព វាយសិស្សស្រី ក្នុងបរិវេណសាលានោះមក នៅរសៀលថ្ងៃដដែល មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានជួបប្រជុំពិភាក្សាជាមួយគណៈគ្រប់គ្រង វិទ្យាល័យខាងលើផ្ទាល់។

បន្ទាប់ពីជួបប្រជុំពិភាក្សារួច មន្ទីរបានដាក់គោលការណ៍ចំនួន ៣ ចំណុចធំៗជូន គណៈគ្រប់គ្រងសាលាមានដូចតទៅ៖
១. ត្រូវបង្កើនគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើង
២. ត្រូវអប់រំណែនាំប្អូនៗដោយមិនប្រើអំពើហិង្សា ទោះអចេតនាក្តី ចេតនាក្តី
៣. អញ្ជើញអាណាព្យាបាល ប្អូនស្រីពាក់ព័ន្ធ មកជួបពិភាក្សាបកស្រាយណែនាំឱ្យបានជ្រាប។

ជាទីបញ្ចប់លោកនាយករង មានប្រសាសន៍ថា មកដល់ពេលនេះ (ម៉ោង ៥:៤០នាទី) លោកមិនទាន់ពិសារអាហារថ្ងៃត្រង់នៅឡើយទេ ដោយសាររឿងពីព្រឹកមិញ។
ទន្ទឹមមានការមិនពេញចិត្តចំពោះសកម្មភាពគ្រូវាយសិស្សនេះ មានមហាជន អតីតធ្លាប់ និងសិស្សានុសិស្សកំពុងសិក្សានៅ វិទ្យាល័យខាងលើ បង្ហោះតាមបណ្ដាញសង្គមថា លោកនាយក វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្លូត គាត់មិននិយាយច្រើនទេ មិនដូចព័ត៌មានចេះតែផ្សាយទេ។ ករណីនៅព្រឹក ថ្ងៃទី១៤ ខែកញ្ញានេះ មកពីសិស្ស នៅសល់ ៣ ខែទៀតបានប្រឡងបាក់ឌុប ប៉ុន្តែសិស្សមួយចំនួនអត់រៀន នាំគ្នាគូសអាវទុកអនុស្សាវរីយ៍ ខណៈក្រសួងអប់រំខំពន្យារពេលប្រឡង ឱ្យរៀន បែរជាធ្វើទង្វើបែបនេះ។ ការណ៍ដែលលោកនាយកធ្វើនេះ ដើម្បីចង់ឱ្យសិស្សល្អ ប្រឡងទទួលបាននិទ្ទេសល្អ ព្រោះជាសាលាធ្លាប់មានកេរ្តិ៍ឈ្មោះល្អដែរ។

គួររំលឹកថា មានការចែករំលែកវីដេអូខ្លីបន្តគ្នាលើបណ្ដាញសង្គម Facebook, TikTok, Telegram អំពីករណី នាយកវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល លោក ម៉ម សុធានី វាយសិស្សស្រី ក្នុងសាលា ហាក់ដូចជាពេលសិស្សតម្រង់ជួរគោរពទង់ជាតិ ឬកំឡុងពេល សាលាផ្ដល់ព័ត៌មានអ្វីមួយដល់សិស្សានុសិស្ស។ បន្ទាប់មក ឆ្លើយតបទៅករណីការផ្ទុះឡើងនេះ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងស្រាវជ្រាវករណីនេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


