ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យបារាំងនឹងចុះពិនិត្យព្យាបាលជំងឺទូទៅ មិនយកកម្រៃ ជូនពលរដ្ឋនៅស្រុកព្រៃនប់
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំង សហការជាមួយសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា នឹងចុះពិនិត្យព្យាបាលជំងឺទូទៅ ដោយមិនយកកម្រៃ ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកព្រៃនប់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលចេញ ស្រុកព្រៃដប់ ខេត្តព្រះសីហនុ។

លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែកញ្ញានេះ ដោយសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងសូមមកទទួលការពិនិត្យព្យាបាលជំងឺទូទៅតាមកាលបរិច្ឆេទ និងទីតាំងដែលបានជម្រាបជូនខាងលើ។

ជាមួយគ្នានេះលោកអភិបាស្រុកក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល។ លោកអភិបាលស្រុកបានបញ្ជាក់ថា រដ្ឋបាលស្រុកព្រៃនប់សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


