Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ៖ ការងារ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន ត្រូវ​បាន​ចាត់ទុកជា​ចលនា​មួយ​យ៉ាង​សំខាន់

បានផុស

នៅ

បាត់ដំបង ៖ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​យុទ្ធនា​ការអប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ នៅ​ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ចាត់ទុក​ការងារ​អប់រំ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន ជា​ចលនា​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ទប់ស្កាត់ និង​កាត់បន្ថយ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង តំណាង​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​, អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​-​អ្នកគ្រូ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​។

ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ពាំ​នាំនូវ​សេចក្តី​នឹក​រំលឹក និង​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ថែមទាំង​បញ្ជាក់ទៀត​ថា សម្តេច​តេ​ជោ តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ និង​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ណាមួយ​បន្ត​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​បន្ថែមទៀត​ទេ ដែល​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​ការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​ខ្មែរ និង​ខ្មែរ បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ និង​ទុក្ខវេទនា​គ្រប់បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ទៀត​ថា ឆ្នាំ​១៩៩៨ គឺ​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជា​ស្ថាពរ​នៅ​កម្ពុជា ក្រោម​នយោបាយ ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ជា​ស្ថាបនិក​សន្តិភាព និង​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ ដែល​នេះ​ជា​មេរៀន​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​សាមគ្គីភាព ឯកភាព ស្រឡាញ់​សន្តិភាព និង​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​បាន​ណែនាំ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​យល់​ពី​គុណ​តម្លៃ​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​បណ្តុះ​មនសិការ​ស្នេហា​ជាតិ​។

លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា វិស័យ​សកម្មភាព​មីន​ត្រូវ​បាន​ចាត់ទុកជា​ការងារ​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការងារ​អប់រំ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន ត្រូវបាន​ចាត់ទុកជា​ធាតុ​យ៉ាងសំខាន់ ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន ផងដែរ​។

ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម លោក​ទេសរដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​អនុសាសន៍​ណែនាំ របស់​សម្តេច​តេ​ជោ ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រតិបត្តិ​ករ និង​ប្រជាពលរដ្ឋ ដូចខាងក្រោម​៖

* ស្នើសុំ​ប្រតិបត្តិ​ករ​ទាំងអស់ ត្រូវខិតខំ​ឆ្លើយតប​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​ប្រមូល​និង​កំទេចចោល​គ្រាប់មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​ប្រជាពលរដ្ឋ បាន​រាយការណ៍​។​

* ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ មិនត្រូវ​ប្រថុយប្រថាន​ចូលទៅ តំបន់​ដែល​មិន​ស្គាល់​ទីតាំង​ភូមិសាស្ត្រ ច្បាស់លាស់​ក្នុង​បំណង​ណាមួយ ដូចជា​ប្រើប្រាស់​ដី រុករក​អនុផល​ព្រៃឈើ ធ្វើដំណើរ​ឆ្លងកាត់ មិនត្រូវ ប៉ះពាល់​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាដាច់ខាត​។

* ស្នើ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយ​ធ្វើ​ការអប់រំ​ការអប់រំ​យល់ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឲ្យ​បាន​ទូលំទូលាយ​ជា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង និង​ក្រៅ​សហគមន៍​របស់ខ្លួន ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ពី​គ្រាប់​ទាំងនោះ​ជាយថាហេតុ​។

* ស្នើ​នគរបាល​ប៉ុ​ស្តិ៍​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទៅដល់​ប្រជាពលរដ្ឋ តាមរយៈ​វេទិកា​នានា ជាពិសេស​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ។

សូម​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ខែសីហា ឆ្នាំ​២០២២ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មាន​ផ្ទៃដី​បោសសម្អាត​រួច​បាន​ប្រមាណ ៩៦ គីឡូម៉ែត្រ​ក្រឡា និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ១៤ ៨០៧ គ្រាប់ មីនតោន​ចំនួន ៦៩៩ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន ៥០ ២៣០ គ្រាប់​។ ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២២ ស្រុក​រតនមណ្ឌល មាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន ២​នាក់ ដោយសារ​ការកាប់​ឈើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម