ព័ត៌មានជាតិ
រកឃើញក្រុមយុវជនឆ្នើម៥ក្រុម ពូកែរៀបចំផែនការអាជីវកម្ម សម្រាប់ឆ្នាំ ២០២២

យុវជនចំនួន ៤៨៨៧ នាក់ មកពីរាជធានីខេត្តទាំង ២៥ បានចូលរួមវគ្គបណ្តុះបណ្តាល កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ដែលប្រើប្រាស់វិធីសាស្រ្តសិក្សាមានលក្ខណៈជាការអនុវត្តជាក់ស្តែង និងមេរៀនស្តីពីការត្រៀមខ្លួនសម្រាប់ធ្វើអាជីវកម្ម ដោយផ្តោតលើចំណុចសំខាន់មួយចំនួន។
ចំណុចសំខាន់ៗទាំងនោះរួមមាន៖ កំណត់ចក្ខុវិស័យ ការជ្រើសរើសគំនិតអាជីវកម្ម ការស្វែងយល់ទីផ្សារ និងផែនការអាជីវកម្ម។ ផែនការអាជីវកម្មចំនួន ៨២៧ ត្រូវបានបង្កើតឡើងដោយក្រុមយុវជន។
ឆ្លងកាត់វគ្គបណ្តុះបណ្តាល និងការប្រកួតប្រជែងរវាងរាជធានី ខេត្តទាំងអស់ រកឃើញផែនការអាជីវកម្មឆ្នើមចំនួន ១០ ទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន និងទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ«ការត្រៀមខ្លួនសម្រាប់ចាប់ផ្តើមអាជីវកម្ម»។
ក្រោយបញ្ចប់ការប្រកួតប្រជែង រកឃើញផែនការអាជីវកម្មចំនួន ៥ក្រុម ទទួលបានជ័យលាភី។ ក្រុមទាំង៥នោះមានដូចជា ចំណាត់ថ្នាក់លេខ១ មកពីវិទ្យាល័យ ហ៊ុនសែន ចាំយាម ខេត្តកោះកុង ផែនការអាជីវកម្ម ត្រឡោកដូងកែច្នៃ។ ចំណាត់ថ្នាក់លេខ ២ វិទ្យាល័យ នេត យ៉ង់ មកពីខេត្ត បាត់ដំបង (ផែនការអាជីវកម្ម កំប្លោកប្រែរូប)។ ចំណាត់ថ្នាក់លេខ ៣ វិទ្យាល័យ ពាម ជាំង មកពីខេត្ត ត្បូងឃ្មុំ (ផែនការអាជីវកម្ម Campot Enterprise) ។ ចំណាត់ថ្នាក់លេខ ៤ វិទ្យាល័យ ហ៊ុនសែន ភ្នំស្រួច មកពីខេត្ត កំពង់ស្ពឺ (ផែនការអាជីវកម្ម សាប៊ូលាងចានខ្ញុំ)។ ចំណាត់ថ្នាក់លេខ ៥ វិទ្យាល័យ ហ៊ុនសែន សេរីភាព មកពីខេត្តកណ្តាល (ផែនការអាជីវកម្ម ការកែឆ្នៃក្រមាខ្មែរ)។
កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមការឧបត្ថម្ភ និងគាំទ្រដោយសហគ្រិនខ្មែរ (Khmer Enterprise) កម្មវិធីមុខរបរ និងការងារសម្រាប់យុវជនកម្ពុជា (DEY) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារជំនួយអាមេរិក (USAID) និងអង្គការផេក (PACT Cambodia) រដ្ឋាភិបាលប្រទេសជប៉ុន ក្រុមហ៊ុន Smart Axiata ធនាគារវីង (Wing) និងក្រុមហ៊ុនភីហ្សាខមផេនី (The PIZZA Company)។
កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ចំណេះដឹងអាជីវកម្ម និងសហគ្រិនភាព ជំនាញមូលដ្ឋានដើម្បីចាប់ផ្តើមសហគ្រាសប្រកបដោយចីរភាព និងក្លាយជាសហគ្រិនជោគជ័យ លើកទឹកចិត្តការរៀន និងការចែករំលែកចំណេះដឹងពីមិត្តភក្តិម្នាក់ទៅម្នាក់ទៀត និង បង្កើនការសម្របខ្លួន និងភាពធន់ក្នុងចំណោមយុវជនក្នុងពេលមានជំងឺរាតត្បាត៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


