ព័ត៌មានជាតិ
ឪពុកម្តាយធ្វើការនៅថៃ ផ្ញើកូនឲ្យនៅជាមួយអ៊ំ ក្មេងលង់ទឹកប្រឡាយស្លាប់
ក្មេងស្រីម្នាក់ឪពុកម្តាយទៅធ្វើការនៅថៃ ផ្ញើកូនឲ្យនៅជាមួយអ៊ំប្រុស ក្មេងទៅលេងទឹកប្រឡាយលង់ស្លាប់ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅប្រឡាយខាងកើតភូមិភូមិ៥០ម៉ែត្រ ស្ថិត ក្នុងភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ អៀង ណារី អាយុ៦ឆ្នាំ ឪពុកឈ្មោះអោ សង្កូត អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះ ទិត្យ ដា អាយុ៤១ឆ្នាំ មានទីលំនៅភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ សព្វថ្ងៃ នៅធ្វើការឯប្រទេសថៃ ដោយផ្ញើកូនស្រីឲ្យនៅជាមួយអ៊ំស្រី ឈ្មោះ ប៉ិ អៀង អាយុ៤៨ឆ្នាំ នៅភូមិជាមួយគ្នាឲ្យជួយមើល។

នគរបាលបានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ អ៊ំស្រីមិនបានដឹងថា ក្មួយទៅលេងទឹកទេ ក្មេងរងគ្រោះនិងក្មេងស្រីម្នាក់ទៀត អាយុប្រហែលគ្នានៅក្នុងភូមិ បាននាំគ្នាទៅងូតទឹកប្រឡាយលេង នៅពេលនោះកុមារីឈ្មោះ អៀង ណារី បានលង់ទឹក ក្មេងស្រីដែលងូតជាមួយបានរត់ទៅប្រាប់មនុស្សចាស់នៅឯវាលស្រែឲ្យមកជួយ ពេលស្រង់យកមកប្រាប់អ៊ំស្រី ហើយបាននាំក្មេងរងគ្រោះទៅមណ្ឌលសុខភាព ដើម្បីសង្គ្រោះជីវិតតែជាអកុសលគ្រូពេទ្យបានប្រាប់ថា កុមារីរងគ្រោះបានបាត់បង់ជីវិតទៅហើយ សពក្មេងរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះតែម្តង៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


