ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ៖ ការអភិវឌ្ឍមួយចំនួនត្រូវបានកកស្ទះដោយសារបញ្ហរជំងឺឆ្លងកូវីដ១៩
អាជ្ញាជរខេត្តកំពង់ធំ បានលើកឡើងថា ការអភិវឌ្ឍមួយចំនួនត្រូវបានកកស្ទះ ដោយសារបញ្ហរជំងឺឆ្លងកូវីដ១៩ ព្រោះត្រូវយកថវិការសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេស មកទិញវ៉ាក់សាំង និងផ្តល់កម្មវិធីសាច់ប្រាក់ជួយជីវភាពប្រជាពលរដ្ឋទៅតាមទំហំគ្រួសារ។

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ភាពយឺតយ៉ាវនៃការអភិវឌ្ឍក្នុងមូលដ្ឋាន និងភាពរាំងស្ទះការងារជាច្រើនទៀត ដោយសារជំងឺកូវីដ ១៩ ព្រោះត្រូវយកថវិការសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសមកទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផ្តល់កម្មវិធីសាច់ប្រាក់ជួយជីវភាពប្រជាពលរដ្ឋទៅតាមទំហំគ្រួសារ ដែលមានជីវភាពខ្វះខាត គ្រួសារក្រ១ ក្រ២ ដែលត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ មិនព្រងើយកន្តើយនោះទេ ក្នុងការជួយអាយុជីវិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខូចខាតដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវរួមគ្នាដោះស្រាយឲ្យល្អបំផុតជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ងួន រតនៈ បានជំរុញដល់មន្ទីរជំនាញនិងអ្នកពាក់ព័ន្ធធ្វើការពិនិត្យនឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាពរដ្ឋ ជាមួយគ្នានេះឯកឧត្តមនឹងធ្វើការតាមដានលើការដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឈុន ឈុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បញ្ជាក់ថា គោលបំណងរបស់វេទិការនេះគឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមកនិងធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយនិងបន្តអនុវត្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។ ក្នុងបងប្អូនប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ស្របពេលជាមួយគ្នានេះដែរ សំណើ សំណូមពរ ក្នុងវេទិកាក្រុមប្រឹក្សានៅស្រុកកំពង់ស្វាយ ប្រជាពលរដ្ឋភាគច្រើនបានសំណូមពរទៅលើការស្នើសុំឲ្យជួសជុលផ្លូវដែលបានលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងកាលពីកន្លងមក ការស្នើការធ្វើផ្លូវចាក់កៅស៊ូ ការដាក់លូតាមផ្លូវមួយចំនួន ការស្នើសុំធ្វើស្ពាន ការស្នើសុំចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ការស្នើសុំសាងសង់សាលារៀនដែលមានសភាពចាស់ទ្រុឌទ្រោម ការពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណបាត់ ឬខូច និងសំបុត្រកំណើតជាដើម៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


