ព័ត៌មានជាតិ
ផ្លូវជាតិលេខ៣ នឹងមានជញ្ជីងក្រោមដី ចាប់រថយន្តដឹកលើសទម្ងន់ដោយស្វ័យប្រវត្តិ
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំណើរការជញ្ជីងថ្លឹងរថយន្តក្រោមដី ចំនួនពីរកន្លែង នៅផ្លូវជាតិលេខ៣ ដើម្បីបង្ការការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវថ្នល់ងាយរងការខូចខាត។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះថា ក្រសួង នឹងដាក់ឱ្យដំណើរការនូវជញ្ជីងថ្លឹងរថយន្តក្រោមដី ចំនួនពីរកន្លែងនាពេលខាងមុខ។

រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ជញ្ជីងថ្លឹងរថយន្តក្រោមដី ទាំងពីរកន្លែងនេះ មានបំពាក់កាមេរ៉ា ច្បាស់លាស់ ហើយនៅពេលរថយន្តឆ្លងកាត់ គឺបានដឹងពីទម្ងន់រថយន្តតែម្ដង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ដែរថា ការសាងសង់ផ្លូវជាតិលេខ៣ ដោយក្រុមហ៊ុន ចិន អាចនឹងធ្វើរួចរាល់នៅមុនគម្រោង ដែលករណីនេះ លោកអះអាងថា ការធ្វើរួចមុនគម្រោង មិនមែនមានន័យថា ជាការប្រព្រឹត្តអំពើពុករលួយនោះទេ ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


