ព័ត៌មានជាតិ
តាមគម្រោង, សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន ល្ងាចនេះ
បើគ្មានអ្វីប្រែប្រួលនោះទេ នៅល្ងាចម៉ោង ៤ ថ្ងៃទី ១ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកានេះថា តាមគម្រោងជំនួបនេះ នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រវាងកម្ពុជាជាមួយអ៊ុយក្រែន ផង និងទំនាក់ទំនងរវាងអាស៊ានជាមួយអ៊ុយក្រែន ផង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយល្ងាចនេះ ម៉ោង ៤ល្ងាច ត្រូវនឹងម៉ោង ១១ ម៉ោងនៅទីក្រុងកៀវ ខ្ញុំនឹងជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន ទាក់ទិននឹងទំនាក់ទំនងទ្វេភាគីផង ហើយទាក់ទងជាមួយនឹងទំនាក់ទំនងរវាងអ៊ុយក្រែន ជាមួយនឹងអាស៊ានផង»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា នៅថ្ងៃនេះ ក៏មាននិស្សិតជនជាតិអ៊ុយក្រែនម្នាក់ ទទួលបានសញ្ញាបត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកថា អ៊ុយក្រែន ក៏ធ្លាប់បានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា កាលជំនាន់អតីតសហភាពសូវៀត ដែរ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ហើយនៅទីនេះ មាននិស្សិតអ៊ុយក្រែនម្នាក់នៅជាមួយយើងផងដែរ ហើយកាលពីមុននោះ អ៊ុយក្រែន ក៏បានជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជំនាន់អតីតសហភាពសូវៀតផងដែរ ក្នុងហ្នឹងរាប់ទាំងមន្ត្រីកងទ័ពជើងទឹករបស់យើង ដែលរៀននៅគ្រីមៀរ កាលពីពេលនោះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


