ព័ត៌មានជាតិ
ទណ្ឌិតជិត ៤០០ នាក់ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសក្នុងពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងពិធីបុណ្យឯករាជ្យជាតិខាងមុខនេះគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ក្នុងនោះស្រី ៣០ នាក់។

តាមរយៈប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី ៥វិច្ឆិកានេះ លោក គឹម សន្តិភាពបានសរសេរថា ក្នុងចំណោមទណ្ឌិតចំនួន៣៨១នាក់ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងពិធីបុណ្យអុំទូកនិងបុណ្យ-បន្ថយទោស ៣ ខែ ដល់ទណ្ឌិតចំនួន ២៦៨ នាក់ (ស្រី ២១ នាក់)
-បន្ថយទោស ៦ ខែ ដល់ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ០៨ នាក់)
-បន្ថយទោស ៩ ខែ ដល់ទណ្ឌិតចំនួន ២៦ នាក់ (ស្រី ០០ នាក់)
-បន្ថយទោស ១២ ខែ ដល់ទណ្ឌិតចំនួន ០៥ នាក់ ( ០០ នាក់)
-ស្នើសុំលើកលែងទោស ចំនួន ០១ នាក់ (ស្រី ០១ នាក់)។
កាលពីថ្ងៃទី ០៦ ខែតុលាឆ្នាំ ២០២២កន្លងទៅនេះ ទណ្ឌិតចំនួន ៦៨៣នាក់ក្នុងនោះស្រី ៦៤នាក់ ត្រូវបានពន្ធនាគារ និងមណ្ឌលកែប្រែរាជធានីខេត្តធ្វើសំណើទៅក្រសួងយុត្តិធម៌សុំលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកពិធីបុណ្យចំនួន០៥សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិតក្នុងនោះមាន៖ ១.ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា។ ២.ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ៣.ពិធីបុណ្យវិសាខបូជា។ ៤.ពិធីបុណ្យឯករាជ្យជាតិ និង៥.ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


